អ៊ិនធឺរណែតមានភាពពេញនិយមជាមួយការដាក់លក់អ្វីៗគ្រប់យ៉ាង ​រាប់ចាប់តាំងពីថ្នាំគ្រាប់ពន្លូតលិង្គ ដែលអះអាងថា អាចបង្កើនប្រវែង និងទំហំនៃភាពជាបុរសរបស់អ្នក។ ប៉ុន្ដែ តើការព្យាបាលទាំងនេះមានប្រសិទ្ធភាពដែរឬទេ?

ការព្រួយបារម្ភអំពីទំហំលិង្គរបស់បុរស បានបង្កឲ្យមានឧស្សាហកម្មពិភពលោករាប់លានដុល្លារ ប៉ុន្តែ វាមិនត្រូវបានគេបញ្ជាក់ និងបង្ហាញថាជា “ផលិតផលបង្កើនកំលាំងបុរស” ពិតប្រាកដនោះទេ។

ខណៈពេលដែលបុរសជាច្រើនបារម្ភថា លិង្គរបស់ពួកគេតូចពេក ការស្រាវជ្រាវបានបង្ហាញថាលិង្គរបស់បុរសភាគច្រើនមានលក្ខណៈធម្មតា ហើយពួកគេមិនចាំបាច់ព្រួយបារម្ភនោះទេ។ សាស្ត្រាចារ្យ Kevan Wylie ជាអ្នកពិគ្រោះយោបល់ខាងថ្នាំផ្លូវភេទនិយាយថា បុរសដែលមានការព្រួយបារម្ភអំពីទំហំលិង្គរបស់ពួកគេ គួរតែពិចារណានិយាយជាមួយអ្នកជំនាញសុខភាព មុនពេលពិសោធន៍ខ្លួនឯង ជាមួយនឹងការព្យាបាល ឬថ្នាំ ដែលភាគច្រើនគ្មានប្រសិទ្ធភាព ថ្លៃ និងមានគ្រោះថ្នាក់។

គាត់និយាយថា បុរសជាច្រើនដែលបារម្ភពីទំហំនៃលិង្គរបស់ពួកគេ ជាទូទៅមានបញ្ហានៃរាងកាយទាំងមូល។ អ្វីដែលកើតឡើងគឺថាពួកគេមានទំនោរផ្តោតលើរូបភាពមិនល្អរបស់ខ្លួនលើលិង្គរបស់ពួកគេ។

ជារឿយៗ ការពិគ្រោះយោបល់អាចធ្វើឲ្យអ្នកជំងឺមានភាពខុសប្លែក ដោយបង្កើតការគោរពខ្លួនឯងដោយកែតម្រូវទស្សនៈមិនត្រឹមត្រូវអំពីរូបរាងកាយ និងរៀនបន្ថែមទៀតអំពីអ្វីដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍។

ខណៈពេលដែលអ្នកមិនអាចធ្វើបានច្រើន ដើម្បីពង្រីកលិង្គរបស់អ្នកដោយសុវត្ថិភាពនោះ មានរឿងជាច្រើនដែលអ្នកអាចធ្វើបាន ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ជឿជាក់លើខ្លួនអ្នក ដូចជា ៖

  • ថែរក្សាលិង្គឲ្យមានសុខភាពល្អ និងស្រស់ស្អាត ហើយគ្មានក្លិនរំខាន
  • សម្រកទម្ងន់ – វាអាចធ្វើឲ្យលិង្គរបស់អ្នកមើលទៅធំជាងមុន
  • ថែរក្សារាងកាយ និងសុខភាពឲ្យបានសមសួនស្រស់ស្អាត និងមានភាពទាក់ទាញផ្លូវភេទ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង