ភាពពេញក្រមុំ ឬពេញវ័យ គឺជាពេលដែលក្មេងស្រីលូតលាស់ធំឡើងជាយុវនារី។ ក្មេងស្រីគ្រប់រូបនឹងត្រូវឆ្លងកាត់វា ប៉ុន្តែ វាអាចជាពេលវេលាដ៏លំបាកមួយ។ នេះគឺជាការផ្លាស់ប្តូរដែលត្រូវរំពឹងទុក។

តើពេលណា ខ្ញុំនឹងចាប់ផ្តើមពេញវ័យ?

ភាពពេញវ័យ ជាធម្មតា ចាប់ផ្ដើមពីអាយុ ៨ ទៅ ១៤ ឆ្នាំ ប៉ុន្តែក្មេងស្រីគ្រប់រូប គឺខុសៗគ្នា។ យើងទាំងអស់គ្នារីកលូតលាស់ និងផ្លាស់ប្តូរនៅក្នុងអត្រាខុសគ្នា ហើយមិនមានអ្វីដែលអ្នកអាចធ្វើបាន ដើម្បីធ្វើឲ្យវាកើតឡើងឆាប់ ឬយូរនោះឡើយ។ រាងកាយរបស់អ្នកនឹងផ្លាស់ប្តូរនៅពេលវារួចរាល់។

សុដន់របស់អ្នកអាចលូតលាស់យ៉ាងលឿន ឬយឺត។ អ្នកអាចមានរដូវដំបូងរបស់អ្នក បន្ទាប់មក បែរជាមិនមាននៅខែបន្ទាប់ទៅវិញ។ វាជារឿង “ធម្មតា” ទេ ដូច្នេះ សូមកុំបារម្ភ ប្រសិនបើបទពិសោធន៍របស់អ្នក ខុសពីក្មេងស្រីដទៃទៀត។ អ្នកព្យាយាមនិយាយជាមួយនរណាម្នាក់ដែលអ្នកទុកចិត្ត ដូចជាម្តាយ បងស្រី មិត្តភក្តិ ឬគ្រូបង្រៀនរបស់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង