ការផ្លាស់ប្តូររបៀបរស់នៅសាមញ្ញៗ អាចជួយបញ្ឈប់ ឬបន្ថយការក្រហាយទ្រូង ជំងឺរលាកក្រពះ និងការចាល់អាស៊ីត។
អ្វីដែលអ្នកគួរធ្វើ
1. បរិភោគអាហារតិចជាងមុន តែអាចញឹកញាប់
2. សូមលើកឡើងលើនូវគ្រែរបស់អ្នកពី ១០ ទៅ ២០ សង់ទីម៉ែត្រ ដោយដាក់អ្វីមួយនៅក្រោមគ្រែ ឬពូករបស់អ្នក ដែលធ្វើឲ្យទ្រូង និងក្បាលរបស់អ្នកខ្ពស់ជាងចង្កេះរបស់អ្នក ដូច្នេះ ទឹកអាស៊ីតក្រពះមិនធ្វើដំណើរទៅរកបំពង់ករបស់អ្នកទេ
3. ព្យាយាមបញ្ចុះទម្ងន់ បើអ្នកលើសទម្ងន់
4. ព្យាយាមរកវិធី ដើម្បីសម្រាក និងបន្ធូរអារម្មណ៍។
អ្វីដែលអ្នកមិនគួរធ្វើ
1. កុំញ៉ាំអាហារ ឬភេសជ្ជៈដែលបង្កឲ្យរោគសញ្ញារបស់អ្នកកាន់តែធ្ងន់ធ្ងរ
2. កុំញ៉ាំអាហារក្នុងរយៈពេល ៣ ឬ ៤ ម៉ោង មុនពេលចូលគេង
3. កុំពាក់សំលៀកបំពាក់ដែលតឹងជុំវិញចង្កេះរបស់អ្នក
4. កុំជក់បារី
5. កុំផឹកស្រាច្រើនពេក
6. កុំញ៉ាំ ឬកុំឈប់លេបថ្នាំណាមួយដោយមិនបានប្រឹក្សាជាមួយគ្រូពេទ្យជាមុន៕