អ្នកមិនអាចព្យាបាលជំងឺផ្តាសាយទេ ប៉ុន្តែ អ្នកអាចបន្ថយការក្អក និងការឈឺបំពង់ក ដែលជួនកាលមកជាមួយនឹងជំងឺផ្តាសាយ។

• ប្រើស្ករគ្រាប់ ឬថ្នាំបៀមបំបាត់ការក្អក ជាពិសេសពពួកម៉ង់តុល និងថ្នាំរុក្ខជាតិមួយ ដែលវាអាចជួយឲ្យការឈឺបំពង់ករបស់អ្នកធូរស្រាល។

• សាកល្បងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ។ វិធីព្យាបាលបែបប្រពៃណីសម្រាប់ការឈឺបំពង់ក ក៏អាចជួយសម្រាកក្អកផងដែរ។ អ្នកអាចបន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេទៅក្នុងតែរបស់អ្នក ប៉ុន្តែ កុំឲ្យកុមារអាយុក្រោម ១ ឆ្នាំផឹកឲ្យសោះ។

• ផឹកទឹកឲ្យបានច្រើនជាងមុន ពីព្រោះវានឹងធ្វើឲ្យបំពង់ករបស់អ្នកមានសំណើម និងមានផាសុខភាព។ នៅពេលដែលបំពង់ករបស់អ្នកមិនឈឺចាប់ អ្នកក៏ប្រហែលជាមិនអាចក្អកផងដែរ។

• ញ៉ាំទឹកក្តៅឧណ្ហៗ និងស៊ុប ដើម្បីជួយបើកផ្លូវដង្ហើម។ វាមិនត្រឹមតែធ្វើឲ្យករបស់អ្នកមានសំណើមនោះទេ ប៉ុន្តែ ភាពកក់ក្តៅ អាចជួយបំបែកស្លេស្ម និងធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការក្អក។

• ប្រើថ្នាំក្អក ៖ ជួនកាលអ្នកត្រូវការក្អក ដើម្បីយកចេញនូវជាតិរំអិលនានា។ ប្រសិនបើអ្នកមិនប្រាកដថាប្រភេទណាមួយដែលអ្នកត្រូវការ សូមសួរគ្រូពេទ្យ ឬឱសថការីរបស់អ្នក។

• ដកដង្ហើមនៅក្នុងចំហាយទឹក ៖ ប្រសិនបើបំពង់កអ្នកស្ងួត វាអាចនឹងធ្វើឲ្យអ្នកក្អក ដូច្នេះ ការផ្តល់សំណើមក្នុងដង្ហើមរបស់អ្នកអាចជួយបាន។ អ្នកអាចស្ទីម ឬប្រើឧបករណ៍ផ្តើមសំណើម ឬចំហាយនៅក្នុងបន្ទប់របស់អ្នកនៅពេលអ្នកគេង។

• ជៀសវាងខ្យល់កខ្វក់ ៖ ផ្សែង ឬបារី មិនល្អសម្រាប់អ្នកទេ។ វាពិតជាអាចធ្វើឲ្យក្អកកាន់តែខ្លាំង ហើយធ្ងន់ធ្ងរទៅៗ។ កុំជក់បារី ហើយនៅឆ្ងាយពីអ្នកដទៃដែលជក់បារី។

• សម្រាក ៖ ប្រសិនបើអ្នកចង់បំបាត់ជំងឺផ្តាសាយ និងការក្អករបស់អ្នក អ្នកត្រូវសម្រាកឲ្យបានច្រើន។ រាងកាយរបស់អ្នកត្រូវការថាមពល ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ។

• ខ្ពុរមាត់នឹងទឹកអំបិល។

• ប្រើថ្នាំបំបាត់ការឈឺចាប់ដោយគ្មាន និងមានវេជ្ជបញ្ជាពីគ្រូពេទ្យ។

ដើម្បីបន្ធូរបន្ថយអាការៈ និងផលវិបាកនៃការឈឺបំពង់ យើងខ្ញុំសូមណែនាំបងប្អូននូវផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងត្រូវបានទទួលស្គាល់ និងប្រើប្រាស់ដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំងឺទូទៅជាច្រើននាក់។

កាល់សិបទីន © ជាឱសថបៀបបំបាត់ការឈឺចាប់បំពង់ក និងព្យាបាលជំងឺពងបែកមាត់បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ លោកអ្នកបៀមម្តងមួយគ្រាប់ ហើយអាចប្រើបានពី ៣ ទៅ ៦ គ្រាប់ក្នុងមួយថ្ងៃ។ យ៉ាងណាមិញ សូមពិគ្រោះជាមួយឱសថការី ឬវេជ្ជបណ្ឌិតរបស់អ្នកក្នុងការប្រើប្រាស់ ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕