ជួនកាល មានកត្តាជំរុញមួយ ឬច្រើន ដែលធ្វើឲ្យយើងធ្លាក់ទឹកចិត្ត។ ព្រឹត្តិការណ៍ផ្លាស់ប្តូរនៅក្នុងជីវិត ដូចជាការបាត់បង់សមាជិកគ្រួសារ ការបាត់បង់ការងាររបស់អ្នក ឬសូម្បីតែការមានកូន ក៏អាចនាំយកជំងឺបាក់ទឹកចិត្តចូលក្នុងរាងកាយអ្នកបានដែរ។

អ្នកដែលមានប្រវត្តិគ្រួសារមានជំងឺធ្លាក់ទឹកចិត្ត ហាក់ដូចជាងាយនឹងទទួលការព្យារងនូវជំងឺនេះខ្លាំងណាស់។ ប៉ុន្តែ អ្នកក៏អាចធ្លាក់ទឹកចិត្ត ដោយសារគ្មានហេតុផលច្បាស់លាស់ផងដែរ។

ជំងឺធ្លាក់ទឹកចិត្ត គឺជារឿងធម្មតា ដែលវាអាចប៉ះពាល់ដល់មនុស្សម្នាក់ក្នុងចំណោមមនុស្សដប់នាក់ នៅចំណុចណាមួយក្នុងជីវិតរបស់ពួកគេ។ វាប៉ះពាល់ដល់បុរស និងស្ត្រី ក្មេង និងចាស់ដូចគ្នា។

ការសិក្សាបានបង្ហាញថា ប្រហែល ៤ ភាគរយនៃកុមារដែលមានអាយុពី ៥ ទៅ ១៦ ឆ្នាំនៅចក្រភពអង់គ្លេសមានការព្រួយបារម្ភ ឬកើតជំងឺធ្លាក់ទឹកចិត្ត។

មូលហេតុនៃជំងឺបាក់ទឹកចិត្ត

• មានព្រឹត្តិការណ៍តានតឹងខ្លាំងកើតឡើង
• បុគ្គលិកលក្ខណៈរបស់អ្នកផ្ទាល់ (មិនសូវឲ្យតម្លៃខ្លួន ចូលគេមិនចុះ ខ្វះទំនុកចិត្ត)
• ប្រវត្តិគ្រួសារកើតជំងឺនេះ
• ការផ្ដល់កំណើតឲ្យកូន (ការបង្កើតកូន ក៏នាំឲ្យបាក់ទឹកចិត្តដែរ)
• ភាពឯកកោរ
• ការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន
• កើតមានជំងឺផ្សេងៗ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង