នៅពេលយើងគិតអំពី ជីវិតរបស់មនុស្សជោគជ័យ និងរីករាយក្នុងជីវិត យើងតែងតែឆ្ងល់ថាតើ ពួកគេធ្វើអ្វីខ្លះ ខុសពីមនុស្សធម្មតា ទើបបានជាគេមានថ្ងៃនេះ? តើរាល់ថ្ងៃគេគិតអ្វីខ្លះ? គេធ្វើអ្វីខ្លះទៅ?

ចូរអាន ហើយត្រិះរិះនូវចំណុចទាំង ១៥ ខាងក្រោម ដែលវាប្រហែលជាអាចផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យបានល្អប្រសើរឡើងជាងមុន។

1. ចង់ឈ្នះសត្រូវ អ្នកត្រូវសិក្សាពីសត្រូវរបស់អ្នកឲ្យច្បាស់
2. ចង់ជោគជ័យ ត្រូវបង្កើតអ្វីដែលថ្មី មិនមែនចំលងគេនោះទេ
3. បើហ៊ានប្រថុយ នឹងអាចនឹងជោគជ័យលឿន
4. មិនទាន់សាកផង ធ្វើម៉េចដឹងថា អ្នកធ្វើមិនកើត?
5. បំភ្លេចមនុស្សម្នាក់ មិនងាយដូចការនិយាយនោះទេ
6. គ្មានថ្នាំ ទប់ស្កាត់រោគច្រណែន ឈ្នានីស និងលោភលន់ឡើយ
7. ដើរម្នាក់ឯង ប្រសើរជាងដើរជាមួយមនុស្សដែលធ្វើឲ្យយើងខូចចិត្ត ឬបរាជ័យ
8. ជីវិត តែងមានទុក្ខសោក និងភាពរីករាយនៅជាមួយគ្នា
9. កុំធ្លាក់ទឹកចិត្ត ដរាបណាអ្នកមានក្តីសង្ឃឹម និងការខំប្រឹង ភាពជោគជ័យនៅតែអាចកើតមាន
10. មនុស្សបរាជ័យ ភាគច្រើន មានលេសដោះសាររហូត
11. ចំណាយលុយដើរលេង មិនអត់ប្រយោជន៍ឡើយ វាអាចធ្វើឲ្យអ្នកដឹង និងស្វែងយល់ច្រើនជាងមុន
12. ខន្តី ជាធម៌ នាំមកនូវក្តីសុខ
13. សម្រាម ពេលខ្លះ មានប្រយោជន៍ជាង មនុស្សនៅជុំវិញខ្លួនយើងទៅទៀត
14. រៀនសូត្រ មិនប្រាកដថា នាំឲ្យអ្នកជោគជ័យ ប៉ុន្តែ មនុស្សជោគជ័យ សុទ្ធតែធ្លាប់រៀនសូត្រ
15. ចង់ដឹកនាំខ្លួនឯង ត្រូវប្រើខួរក្បាល ដើម្បីត្រិះរិះពិចារណា៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង