ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ហើយមានផ្ទៃពោះទៀត នោះអ្នកនឹងត្រូវការការថែទាំពិសេស ពីព្រោះវាមានគ្រោះថ្នាក់ចំពោះម្តាយ និងទារកនៅក្នុងផ្ទៃ។
អ្នកនឹងត្រូវបានផ្តល់ការធ្វើតេស្តបន្ថែម សម្រាប់ជំងឺទឹកនោមផ្អែមភ្លាមៗ បន្ទាប់ពីការពិគ្រោះមើលផ្ទៃពោះដំបូងរបស់អ្នក និងក្រោយពេលមានផ្ទៃពោះ ២៨ សប្តាហ៍។
ប្រសិនបើដំណាក់កាលដំបូងនៃជំងឺភ្នែកដោយសារជំងឺទឹកនោមផ្អែមត្រូវបានរកឃើញ អ្នកនឹងត្រូវទទួលការធ្វើតេស្តមួយទៀត ក្នុងរវាង ១៦ និង ២០ សប្តាហ៍នៃការមានផ្ទៃពោះ។
ប្រសិនបើគេរកឃើញថា អ្នកមានជំងឺភ្នែកដោយសារជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ អ្នកអាចនឹងត្រូវបញ្ជូនទៅកានគ្រូពេទ្យឯកទេសភ្នែក។
ស្ត្រីខ្លះដែលមិនមានជំងឺទឹកនោមផ្អែមអាចវិវត្តទៅជាជំងឺលើសឈាម (ជាតិស្ករក្នុងឈាមខ្ពស់) អំឡុងពេលមានផ្ទៃពោះ។ នេះត្រូវបានគេស្គាល់ថាជាជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855