មនុស្សជាច្រើនមានការក្រហាយដើមទ្រូងពីពេលមួយទៅពេលមួយ ដែលជាញឹកញាប់វាគឺជាសញ្ញានៃជំងឺរលាកក្រពះ និងការច្រាលអាស៊ីត។ ជាញឹកញាប់ វាមិនមានហេតុផលច្បាស់លាស់ទេ។

ជួនកាលវាបណ្តាល ឬធ្វើឲ្យកាន់តែអាក្រក់ដោយ ៖

1. ការទទួលទានអាហារ និងភេសជ្ជៈមួយចំនួន ដូចជាកាហ្វេ ជាតិអាល់កុល សូកូឡា និងអាហារសម្បូរខ្លាញ់ ឬហឺរ
2. លើសទម្ងន់
3. ជក់បារី
4. មានផ្ទៃពោះ
5. ភាពតានតឹង និងការថប់បារម្ភ
6. ការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន ដូចជាថ្នាំបំបាត់ការឈឺចាប់ និងការរលាក៕