ត្រូវប្រុងប្រយ័ត្ន និងជួយកូនរបស់អ្នកឲ្យកាត់បន្ថយទម្ងន់ដែលលើសខ្លាំងពេកចេញ។

ការធាត់ក្នុងអំឡុងពេលកុមារភាព កំពុងក្លាយជារឿងធម្មតានៅក្នុងសហរដ្ឋអាមេរិក។ យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) បានឲ្យដឹងថា ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ចំនួនកុមារលើសទម្ងន់ដែលមានអាយុពី ៦ ទៅ ១១ ឆ្នាំមានចំនួនច្រើនជាងពីរដង។

មានហេតុផលសុខភាពជាច្រើន – ទាំងផ្នែករាងកាយ និងផ្លូវចិត្ត – ថាតើហេតុអ្វីបានជាកុមារលើសទម្ងន់គួរតែព្យាយាមកាត់បន្ថយ។

ជំនួយរបស់មាតាបិតា គឺជារឿងសំខាន់ណាស់ក្នុងការសម្រេចគោលដៅនេះ។ ប៉ុន្តែ តើអ្វីខ្លះទៅដែលអ្នកអាចធ្វើបាន ដើម្បីជួយកូនរបស់អ្នកស្រកទម្ងន់លើសដែលមិនចង់បាន?

ខាងក្រោមនេះ គឺជាការធ្វើ និងមិនត្រូវធ្វើមួយចំនួន ចំពោះជោគជ័យនៃការសម្រកទម្ងន់របស់កូនអ្នក ៖

1. តើនិយាយថា “ទេ” ទៅរបបអាហារមានជាតិខ្លាញ់ច្រើន
2. ចូរលើកទឹកចិត្តឲ្យកុមារញ៉ាំអាហារយឺតៗ
3. បរិភោគអាហារជាគ្រួសារ ដោយប្រើពេលនេះ ដើម្បីរីករាយនឹងអាហាររបស់អ្នក ហើយជជែកគ្នា និងបង្វៀងការញ៉ាំច្រើនពេករបស់កូនអ្នក
4. ចូររៀបចំអាហារសម្រន់
5. រៀបចំអាហារថ្ងៃត្រង់នៅសាលារៀនដែលមានសុខភាពល្អ
6. ចម្អិនអាហាមានសុខភាពល្អ ដោយសំបូរទៅដោយបន្លែ និងផ្លែឈើ
7. កុំធ្វើឲ្យទូរទស្សន៍របស់អ្នកជាដៃគូអាហាររបស់កូន
8. ជួយណែនាំ និងលើកទឹកចិត្តកូនឲ្យហាត់ប្រាណ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង