ការទល់លាមកចំពោះមនុស្សពេញវ័យ អាចមានមូលហេតុជាច្រើន ហើយពេលខ្លះ មិនមានហេតុផលច្បាស់លាស់នោះទេ។

មូលហេតុទូទៅបំផុតរួមមាន ៖

1. មិនបរិភោគជាតិសរសៃគ្រប់គ្រាន់ ដូចជាផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ
2. មិនផឹកទឹកបានគ្រប់គ្រាន់
3. មិនហាត់ប្រាណ ឬមិនសូវសកម្ម
4. ជាញឹកញាប់មិនអើពើនឹងការទៅបង្គន់ ឬខំទប់រហូតលែងឈឺពោះវិញ
5. ការផ្លាស់ប្តូររបបអាហារ ឬទម្លាប់ប្រចាំថ្ងៃរបស់អ្នក
6. ភាពតានតឹង ការថប់បារម្ភ ឬការធ្លាក់ទឹកចិត្ត
7. ផលប៉ះពាល់នៃថ្នាំមួយចំនួនដែលអ្នកកំពុងប្រើ។

ការទល់លាមក គឺជារឿងធម្មតាផងដែរ ក្នុងអំឡុងពេលមានផ្ទៃពោះ និងរយៈពេល ៦ សប្តាហ៍ក្រោយពេលសម្រាលកូន។

ក្នុងករណីច្រើនជាងនេះ ការទល់លាមក អាចបណ្តាលមកពីស្ថានភាពសុខភាពណាមួយ៕