ជំងឺក្រិនថ្លើម គឺជាការមានស្លាកស្នាមនៅលើថ្លើម ដែលបណ្តាលមកពីការខូចខាតថ្លើមរយៈពេលយូរ។ ជាលិកាស្លាកស្នាមនឹងរារាំងថ្លើមដើម្បីធ្វើការបានត្រឹមត្រូវតាមធម្មតា។

ជំងឺក្រិនថ្លើម អាចនាំឲ្យថ្លើមដំណើរការខុសប្រក្រតី ឬឈប់ដំណើរការ ហើយពេលនោះដែលវាអាចធ្វើឲ្យអ្នកជំងឺស្លាប់បាត់បង់ជីវិត។

ប៉ុន្តែ ជាធម្មតា វាត្រូវចំណាយពេលច្រើនឆ្នាំសម្រាប់ស្ថានភាពនេះ ដើម្បីឈានដល់ដំណាក់កាលខាងលើ ហើយការព្យាបាលបានត្រឹមត្រូវក៏អាចជួយពន្យឺតការវិវត្តរបស់វាបានផងដែរ។

រោគសញ្ញា

អ្នកប្រហែលជាមិនមានរោគសញ្ញាអ្វីទេ អំឡុងពេលដំណាក់កាលដំបូងនៃជំងឺក្រិនថ្លើម។ដោយសារថ្លើមរបស់អ្នកកាន់តែខូចខាត អ្នកអាចនឹង ៖

  1. មានអារម្មណ៍អស់កម្លាំង និងខ្សោយ
  2. មានអារម្មណ៍ថាខ្ជិល
  3. បាត់បង់ចំណង់អាហាររបស់អ្នក
  4. បាត់បង់ចំណង់ផ្លូវភេទរបស់អ្នក។

នៅពេលដែលស្ថានភាពកាន់តែអាក្រក់ទៅៗ រោគសញ្ញាបន្ថែមទៀតអាចរួមបញ្ចូល ៖

  1. ការឡើងលឿងនៃស្បែក និងពណ៌សនៃភ្នែក (ជំងឺខាន់លឿង)
  2. ក្អួតឈាម
  3. រមាស់ស្បែក
  4. លាមកពណ៌ខ្មៅ
  5. មានទំនោរទៅរកការហូរឈាម ឬស្នាមជាំកាន់តែងាយស្រួល
  6. ហើមជើង ឬហើមពោះ (ទាចទឹក) ដែលបណ្តាលមកពីការបង្កើតសារធាតុរាវច្រើនពេក។

សូមប្រញាប់ទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកគិតថា អ្នកមានជំងឺក្រិនថ្លើម៕