1. យកចិត្តទុកដាក់លើសុខភាពរបស់អ្នក
របៀបរស់នៅដែលមានសុខភាពល្អ គឺតែងតែសំខាន់ – ប៉ុន្តែនៅពេលដែលអ្នករស់នៅពីរនាក់ វារឹតតែមានសារៈសំខាន់ណាស់។ ដូច្នេះ ត្រូវប្រាកដថា អ្នកទទួលបានជាតិអាស៊ីតហ្វូលិកគ្រប់គ្រាន់ ចាប់ផ្តើមប្រើវីតាមីនមុនពេលសម្រាលកូន (អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអាចផ្តល់អនុសាសន៍ឲ្យអ្នក) បរិភោគអាហារមានផ្ទៃពោះដែលមានសុខភាពល្អ ពិចារណាទម្លាប់នៃការធ្វើលំហាត់ប្រាណ និងព្យាយាមគេងឲ្យបានគ្រប់គ្រាន់។

2. អាហារដែលស្ត្រីមានផ្ទៃពោះមិនគួរទទួលទាន
អ្នកមិនចាំបាច់រស់នៅក្នុងតំបន់ហាមឃាត់ពេកនោះទេ ប៉ុន្តែរឿងខ្លះ អាចមានគ្រោះថ្នាក់ក្នុងពេលមានផ្ទៃពោះ។ អាហារទាំងនេះរួមមានស្រា បារី កាហ្វេច្រើនពេក និងថ្នាំមួយចំនួន។

3. ត្រៀមលក្ខណៈសម្រាប់រោគសញ្ញាដំបូងនៃការមានផ្ទៃពោះ
មិនមែនគ្រប់រោគសញ្ញានៃការមានផ្ទៃពោះទាំងអស់នឹងកើតឡើងចំពោះស្ត្រីគ្រប់រូបនោះទេប៉ុន្តែ ការអប់រំខ្លួនឯងជាមុន អាចការពារអ្នកពីបញ្ហាធ្ងន់ធ្ងរបាន។ អ្នកប្រហែលជាធ្លាប់មានក្អួត អស់កម្លាំង វឹលមុខ ឃ្លានអាហារឆ្ងាញ់ៗ ឬប្លែកៗ ឈឺចុកចាប់សុដន់ និងនោមញឹកញាប់។

4. ត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូររាងកាយ
អ្នកកំពុងរំពឹងរួចហើយថានឹងមានក្បាលពោះ និងសុដន់ធំៗ ប៉ុន្ដែ ការផ្លាស់ប្តូររាងកាយផ្សេងទៀត ក៏នឹងកើតឡើងដែរ តែប្រហែលជាអ្នកមិនដឹង។ អ្នកអាចជួបប្រទះរឿងរ៉ាវជាច្រើនដូចជា សក់ក្រាស់ ស្បែកស្រអាប់ ក្បាលដោះខ្មៅ ហើមជើង និងឡើងសង្វារ។ អ្នកអាចកត់សម្គាល់ឃើញការផ្លាស់ប្តូររាងកាយ និងសម្រស់ផ្សេងទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង