ឈាមក្នុងទឹកនោម ជាធម្មតា មិនត្រូវបានបង្កឡើងដោយបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែ អ្នកត្រូវតែទទួលការពិនិត្យឲ្យបានច្បាស់ដោយគ្រូពេទ្យជំនាញ។

សូមជួបគ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកកត់សម្គាល់ថា មានឈាមនៅក្នុងទឹកនោមរបស់អ្នកទោះបីជា ៖

1. អ្នកមិនមានរោគសញ្ញាផ្សេងទៀតក្តី
2. វាគ្រាន់តែកើតឡើងម្តងប៉ុណ្ណោះ
3. មានឈាមតិចតួចប៉ុណ្ណោះ
4. អ្នកមិនប្រាកដថាវាជាឈាមទេ។

ឈាមក្នុងទឹកនោមរបស់អ្នក អាចមានពណ៌ផ្កាឈូក ពណ៌ក្រហម ឬពណ៌ត្នោតងងឹត។

ឈាមនៅក្នុងទឹកនោម ត្រូវតែទទួលការត្រួតពិនិត្យពីគ្រូពេទ្យ ពីព្រោះវាអាចជាសញ្ញានៃជំងឺ មហារីក។ វាងាយស្រួលក្នុងការព្យាបាល ប្រសិនបើវាត្រូវបានរកឃើញឆាប់។

ឈាមនៅក្នុងទឹកនោមរបស់អ្នក អាចចេញមកពីគ្រប់ទីកន្លែងនៅលើផ្លូវទឹកនោម – ប្លោកនោមតម្រងនោម ឬបំពង់នោម។

កុំធ្វើរោគវិនិច្ឆ័យខ្លួនឯង ចូរទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកគិតថា វាជាឈាមនៅក្នុងទឹកនោមរបស់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង