ជំងឺរលាកសន្លាក់ឆ្អឹង គឺជាប្រភេទនៃជំងឺរលាកសន្លាក់ទូទៅបំផុត នៅក្នុងចក្រភពអង់គ្លេស ដែលប៉ះពាល់ដល់មនុស្សប្រហែល ៨ លាននាក់។

វាច្រើនតែកើតឡើង ចំពោះមនុស្សពេញវ័យ ដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ។ វាក៏ជារឿងធម្មតាដែរ ចំពោះស្ត្រី និងអ្នកដែលមានប្រវត្តិគ្រួសារកើតជំងឺនេះ។

ទោះជាយ៉ាងណាក៏ដោយ វាអាចកើតមាននៅគ្រប់អាយុទាំងអស់ ដែលបណ្តាលមកពីការរងរបួស ឬត្រូវបានផ្សារភ្ជាប់ជាមួយនឹងលក្ខខណ្ឌទាក់ទងនឹងសន្លាក់ដទៃទៀត ដូចជាជំងឺរលាកសន្លាក់ហ្កោត ឬជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។

ជំងឺរលាកសន្លាក់ឆ្អឹង ដំបូងប៉ះពាល់ដល់ស្រទាប់ឆ្អឹងខ្ចីនៃសន្លាក់ ដែលធ្វើឲ្យអ្នកមានចលនាពិបាកជាងធម្មតា ហើយនាំឲ្យមានការឈឺចាប់ និងឡើងរឹង។

នៅពេលដែលស្រទាប់ឆ្អឹងខ្ចីចាប់ផ្តើមធ្វើសឹក និងស្តើង សរសៃពួរ និងសរសៃចងត្រូវខិតខំធ្វើការកាន់តែខ្លាំង។ នេះអាចបណ្តាលឲ្យហើម និងឈឺចាប់។

ការបាត់បង់ឆ្អឹងខ្ចី អាចបណ្តាលឲ្យឆ្អឹងឆូតលើឆ្អឹង ប្ដូររាងរបស់សន្លាក់ និងបង្ខំឲ្យឆ្អឹងចេញពីទីតាំងធម្មតា។
សន្លាក់ដែលរងផលប៉ះពាល់ជាទូទៅបំផុត គឺ ៖

1. ដៃ
2. ឆ្អឹងខ្នង
3. ជង្គង់
4. ត្រគាក៕