ជំងឺដាច់សរសៃឈាមខួរក្បាល ជួនកាល បណ្តាលឲ្យមានពិការភាពបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍ អាស្រ័យទៅលើរយៈពេលដែលខួរក្បាលខ្វះលំហូរឈាម និងកន្លែងដែលត្រូវបានប៉ះពាល់។
ផលវិបាកអាចរួមមាន ៖
1. ខ្វិន ឬបាត់បង់ចលនាសាច់ដុំ
អ្នកអាចពិការនៅលើផ្នែកម្ខាងនៃរាងកាយរបស់អ្នក ឬបាត់បង់ការគ្រប់គ្រងសាច់ដុំណាមួយ។ ការព្យាបាលដោយចលនាលើរាងកាយ អាចជួយអ្នកត្រលប់ទៅរកសកម្មភាពដែលទទួលរងផលប៉ះពាល់ដោយការខ្វិន ដូចជា ការដើរ ការហូបចុក និងការស្លៀកពាក់។
2. ពិបាកនិយាយ ឬលេប
ជំងឺដាច់សរសៃឈាមខួរក្បាល អាចប៉ះពាល់ដល់ការគ្រប់គ្រងសាច់ដុំនៅក្នុងមាត់ និងបំពង់ករបស់អ្នក ដែលធ្វើឲ្យអ្នកពិបាកក្នុងការនិយាយឲ្យបានច្បាស់លាស់ លេប ឬហូបអាហារ។ អ្នកក៏អាចមានការពិបាកជាមួយនឹងភាសាដែរ។ ការព្យាបាលដោយអ្នកឯកទេសខាងការនិយាយនិយាយអាចជួយបាន។
3. ការបាត់បង់ការចងចាំ ឬពិបាកក្នុងការគិត
មនុស្សជាច្រើនដែលមានជំងឺដាច់សរសៃឈាមខួរក្បាល មានការបាត់បង់ការចងចាំ។ អ្នកផ្សេងទៀតអាចមានការលំបាកក្នុងការគិត ការធ្វើវិនិច្ឆ័យ ការវែកញែក និងការយល់ពីគំនិតនានា។
4. បញ្ហាផ្លូវចិត្ត
អ្នកដែលមានជំងឺដាច់សរសៃឈាមខួរក្បាល អាចមានការលំបាកក្នុងការគ្រប់គ្រងអារម្មណ៍របស់ពួកគេ ឬពួកគេអាចមានជំងឺធ្លាក់ទឹកចិត្ត។
5. ឈឺចាប់
ការឈឺចាប់ ការស្ពឹក ឬការអារម្មណ៍ចម្លែកដទៃទៀត អាចនឹងកើតមាននៅក្នុងផ្នែកនៃរាងកាយដែលរងផលប៉ះពាល់ដោយជំងឺដាច់សរសៃឈាមខួរក្បាល។ ឧទាហរណ៍ ប្រសិនបើជំងឺដាច់សរសៃឈាមខួរក្បាលបណ្តាលឲ្យអ្នកបាត់បង់អារម្មណ៍នៅដៃឆ្វេង អ្នកអាចមានអារម្មណ៍ស្កៀបៗ ឬមិនស្រួលនៅក្នុងដៃនោះ។
6. ការផ្លាស់ប្តូរឥរិយាបថ និងការថែរក្សាខ្លួនឯង
មនុស្សដែលមានជំងឺដាច់សរសៃឈាមខួរក្បាល ប្រហែលជាអាចដកខ្លួនចេញ ហើយមិនសូវចេះនិយាយភាសាសង្គម ឬធុញទ្រាន់។ ពួកគេប្រហែលជាត្រូវការជំនួយពីការហ្វឹកហាត់ និងការងារប្រចាំថ្ងៃ៕