ការដឹងពីកត្តាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលរបស់អ្នកតាមការណែនាំរបស់វេជ្ជបណ្ឌិត និងការទទួលយករបៀបរស់នៅដែលមានសុខភាពល្អ គឺជាជំហានដ៏ល្អបំផុត ដែលអ្នកអាចធ្វើបាន ដើម្បីការពារជំងឺដាច់សរសៃឈាមខួរក្បាល។
ប្រសិនបើអ្នកប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ឬការដាច់សរសៃឈាមខួរក្បាលបណ្តោះអាសន្ន (TIA) វិធានការទាំងនេះអាចជួយការពារបានមួយទៀត។ ការថែរក្សាតាមដានដែលអ្នកទទួលបាននៅក្នុងមន្ទីរពេទ្យ និងក្រោយមកទៀត ក៏អាចដើរតួនាទីមួយផងដែរ។
យុទ្ធសាស្ត្រទប់ស្កាត់ជំងឺដាច់សរសៃឈាមខួរក្បាលមានជាច្រើន គឺដូចគ្នាទៅនឹងយុទ្ធសាស្ត្រដើម្បីការពាជំងឺបេះដូងដែរ។
ជាទូទៅ ការណែនាំអំពីរបៀបរស់នៅដែលមានសុខភាពល្អរួមមាន ៖
1. ត្រួតពិនិត្យ និងគ្រប់គ្រងសម្ពាធឈាមរបស់អ្នកឲ្យឡើងខ្ពស់ពេក
2. ការហាត់ប្រាណ
3. ការគ្រប់គ្រងភាពតាន
4. ការរក្សាទម្ងន់ដែលមានសុខភាពល្អ
5. កម្រិតបរិមាណជាតិសូដ្យូម និងជាតិអាល់កុលដែលអ្នកញ៉ាំ
6. បន្ថយបរិមាណនៃកូលេស្តេរ៉ុល និងជាតិខ្លាញ់ឆ្អែតនៅក្នុងរបបអាហាររបស់អ្នក
7. ឈប់ជក់បារី
8. គ្រប់គ្រងជំងឺទឹកនោមផ្អែម
9. ញ៉ាំរបបអាហារដែលសំបូរទៅដោយផ្លែឈើ និងបន្លែ៕