សម្ពាធឈាមឡើងខ្ពស់ ជារឿយៗ អាចត្រូវបានរារាំង ឬកាត់បន្ថយបាន ដោយការញ៉ាំអាហារសុវត្ថភាព ការរក្សាទម្ងន់ដែលមានសុខភាពល្អ ការហាត់ប្រាណជាទៀងទាត់ ការផឹកស្រាក្នុងកម្រិតទាប និងការមិនជក់បារី។
របបអាហារដែលមានសុខភាពល្អ
កាត់បន្ថយបរិមាណអំបិលក្នុងអាហាររបស់អ្នក ហើយញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន។ អំបិល បង្កើនសម្ពាធឈាមរបស់អ្នក។ អំបិលដែលអ្នកញ៉ាំកាន់តែច្រើន កម្រិតសម្ពាធឈាមកាន់តែខ្ពស់។
កំណត់ការញ៉ាំជាតិអាល់កុលរបស់អ្នក
ការផឹកស្រាទៀងទាត់លើសពីកម្រិតដែលបានណែនាំ អាចបង្កើនសម្ពាធឈាមរបស់អ្នក។
សម្រកទម្ងន់
ការលើសទម្ងន់ បង្ខំឲ្យបេះដូងរបស់អ្នកខិតខំប្រឹងប្រែង ដើម្បីរុញឈាមនៅជុំវិញខ្លួនអ្នក ដែលអាចបង្កើនសម្ពាធឈាមរបស់អ្នកផងដែរ។
ធ្វើខ្លួនឲ្យសកម្ម
ការធ្វើសកម្មភាព និងការធ្វើលំហាត់ប្រាណទៀងទាត់ អាចបន្ថយសម្ពាធឈាម ដោយរក្សាសរសៃឈាមបេះដូង និងសរសៃឈាមរបស់អ្នកឲ្យមានសុខភាពល្អ។ ការហាត់ប្រាណជាទៀងទាត់ ក៏អាចជួយអ្នកបញ្ចុះទម្ងន់ផងដែរ។
កាត់បន្ថយជាតិកាហ្វេអ៊ីន
ការទទួលទានកាហ្វេច្រើនជាង ៤ ពែងក្នុងមួយថ្ងៃ អាចបង្កើនសម្ពាធឈាមរបស់អ្នក។
ឈប់ជក់បារី
ការជក់បារី មិនបណ្តាលឲ្យមានជំងឺលើសឈាមដោយផ្ទាល់នោះទេ ប៉ុន្តែ វាធ្វើឲ្យអ្នកមានហានិភ័យខ្ពស់នៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
គេងឲ្យបានល្អ
ការគេងមិនគ្រប់គ្រាន់រយៈពេលយូរ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងសម្ពាធឈាមនិងការកើនឡើងហានិភ័យនៃជំងឺលើសឈាម។ វាជាគំនិតល្អក្នុងការព្យាយាមទទួលបានការគេងយ៉ាងហោចណាស់ ៦ ម៉ោងក្នុងមួយយប់ ប្រសិនបើអ្នកអាចធ្វើបាន៕