ជំងឺផ្តាសាយ គឺបណ្តាលមកពីវីរុស ហើយវាងាយឆ្លងរាលដាលទៅមនុស្សដទៃទៀត។ អ្នកកំពុងឆ្លងខ្លាំង រហូតដល់រោគសញ្ញាទាំងអស់របស់អ្នកបានកន្លងផុតទៅ។ ជាធម្មតា វាត្រូវចំណាយពេលមួយ ឬពីរសប្តាហ៍។
ជំងឺផ្តាសាយ ត្រូវបានរីករាលដាលដោយមេរោគពីការក្អក និងកណ្តាស់ ដែលអាចរស់នៅលើដៃ និងផ្ទៃនានាក្នុងរយៈពេល ២៤ ម៉ោង។
ដើម្បីកាត់បន្ថយហានិភ័យនៃការរាលដាលនៃជំងឺផ្តាសាយ ៖
1. លាងសម្អាតដៃរបស់អ្នកជាញឹកញាប់ដោយទឹកក្តៅឧណ្ហៗ និងសាប៊ូ
2. ប្រើក្រដាសទប់មាត់ ពេលអ្នកក្អក ឬកណ្តាស់ រួចលាងដៃចេញ
3. សម្អាតកន្លែងរស់នៅ ជាពិសេសធុងសម្រាមឲ្យបានឆាប់រហ័ស
4. ញ៉ាំអាហារមានសុខភាពល្អ ដើម្បីពង្រឹងសុខភាពរាងកាយទាំងមូល
5. ហាត់ប្រាណជាប្រចាំ។
តើធ្វើដូចម្តេច ដើម្បីការពារការឆ្លងជំងឺផ្តាសាយពីអ្នកដទៃ?
មនុស្សដែលមានជំងឺផ្តាសាយ អាចចាប់ផ្តើមរីករាលដាលពីរបីថ្ងៃមុនរោគសញ្ញារបស់ពួកគេចាប់ផ្តើម រហូតដល់រោគសញ្ញាបានបញ្ចប់។
វិធីល្អបំផុតដើម្បីចៀសវាងការផ្តាសាយគឺ ៖
1. លាងដៃរបស់អ្នកជាមួយទឹកក្តៅ និងសាប៊ូ
2. មិនត្រូវប្រើកន្សែង ឬរបស់ប្រើប្រាស់ក្នុងផ្ទះ (ដូចជាពែង) ជាមួយអ្នកដែលមានជំងឺផ្តាសាយទេ
3. មិនត្រូវប៉ះពាល់ភ្នែក ឬច្រមុះរបស់អ្នក ក្នុងករណីដែលអ្នកបានប៉ះពាល់ជាមួយវីរុស វាអាចឆ្លងទៅរាងកាយអ្នកតាមរបៀបនេះ
4. គេងឲ្យបានគ្រប់គ្រាន់
5. ហាត់ប្រាណ៕