ចែករំលែក
  • 17
  •  
  •  

វាតែងតែមិនច្បាស់ទេថាតើអ្វីទៅដែលបណ្តាលឲ្យកើតមានជំងឺលើសសម្ពាធឈាមនោះ ប៉ុន្តែរឿងមួយចំនួនអាចបង្កើនហានិភ័យរបស់អ្នក។

របៀបរស់នៅដែលគ្មានសុខភាពល្អ នឹងបង្កើនសម្ពាធឈាមរបស់អ្នកក្នុងពេលណាមួយ។ ហើយពេលសម្ពាធឈាមរបស់អ្នកកាន់តែខ្ពស់ អ្នកនឹងមានហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺគាំងបេះដូងនាពេលអនាគត។

អ្នកអាចនឹងមានហានិភ័យខ្ពស់នៃជំងឺលើសសម្ពាធឈាម ប្រសិនបើអ្នក ៖

  1. មានអាយុជាង ៦៥ ឆ្នាំ
  2. លើសទម្ងន់ ឬធាត់ខ្លាំង
  3. មានដើមកំណើតអាហ្វ្រិក ឬការ៉ាបៀន
  4. មានសាច់ញាតិមានសម្ពាធឈាមខ្ពស់
  5. បរិភោគអំបិល (ប្រៃ) ច្រើន
  6. មិនញ៉ាំផ្លែឈើ និងបន្លែ
  7. មិនធ្វើលំហាត់ប្រាណឲ្យបានគ្រប់គ្រាន់
  8. ផឹកស្រា ឬកាហ្វេ (ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនផ្សេងទៀត)
  9. ជក់បារី
  10. មិនទទួលបានការគេងគ្រប់គ្រាន់ ឬមានការរំខានដល់ដំណេក
  11. ការផ្លាស់ប្តូររបៀបរស់នៅប្រកបដោយសុខភាពល្អ អាចជួយកាត់បន្ថយឱកាសនៃការឡើងសម្ពាធឈាម និងជួយបន្ថយសម្ពាធឈាមរបស់អ្នក ប្រសិនបើវាខ្ពស់៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here