ជាតិស្ករ ដែលត្រូវបានបន្ថែមទៅលើអាហារ និងភេសជ្ជៈ មិនមានអត្ថប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែ វានាំទៅរកកាឡូរីដែលគ្មានថាមពលនោះទេ – គ្មានសារធាតុចិញ្ចឹមលើសពីកាឡូរី។

ការសិក្សាបានបង្ហាញថា កុមារតូចៗប្រើប្រាស់ច្រើនជាង ១៦ ភាគរយនៃកាឡូរីសរុបរបស់ពួកគេពីការបន្ថែមជាតិស្ករ។ នោះមានន័យថាក្មេងអាយុ ៥ ឆ្នាំអាចញ៉ាំ ១៣ ស្លាបព្រាកាហ្វេបន្ថែមឬក៏កាឡូរីបន្ថែម ២០៨ ជារៀងរាល់ថ្ងៃ។

ស្ករដែលបានបន្ថែមត្រូវបានរកឃើញនៅក្នុងភេសជ្ជៈមានជាតិផ្អែម ដូចជា ទឹកក្រូច ទឹកផ្លែឈើ ភេសជ្ជៈមានជាតិហ្គាស ភេសជ្ជៈផ្លែឈើកំប៉ុង បង្អែម និងស្ករ។

ជាតិស្ករច្រើនពេកនៅក្នុងរបបអាហាររបស់កូនអ្នក ក៏អាចនាំឲ្យគេកើតមានជំងឺរ៉ាំរ៉ៃ ដូចជាជំងឺធាត់ ដែលធ្វើឲ្យកុមារមានហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ។

យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺបានឲ្យដឹងថា បច្ចុប្បន្ន ក្មេងៗមានឱកាសមួយក្នុងចំណោមបីនាក់ ក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២ ក្នុងជីវិតរបស់ពួកគេ។

សំណាងល្អ ទម្លាប់នៃការញ៉ាំដែលមានសុខភាពល្អ អាចជួយការពារការធាត់បានហើយក៏អាចបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ បានផងដែរ៕