ចម្លើយ ៖ បណ្ឌិតសភាកុមារអាមេរិចបានណែនាំថា ក្មេងអាយុ ១ ឆ្នាំគួរទទួលទានប្រហែល ៩០០ កាឡូរីក្នុងមួយថ្ងៃពីក្រុមអាហារជាមូលដ្ឋាន។ ក្នុងកំឡុងពេលមួយថ្ងៃ នេះគឺជាអ្វីដែលមើលទៅគេអាចទទួលទានបានដូចជា ៖
1. ផ្លែឈើមួយពែង
2. បន្លែ ៣/៤ ពែង
3. គ្រាប់ធញ្ញជាតិតិចតួច
4. ទឹកដោះគោ ២ ពែង
5. ប្រូតេអ៊ីន ៤០ ក្រាម។
ដោយសារតែតម្រូវការជាតិខ្លាញ់សម្រាប់កុមារដែលមានអាយុ ១ ឆ្នាំមានច្រើន វាជាការប្រសើរណាស់ក្នុងការបង្កើនបរិមាណជាតិខ្លាញ់ក្នុងអាហាររបស់គេ (ឧទាហរណ៍ ៖ ប្រេងអូលីវម៉ាយ៉ូណេស និងផ្លែប័រជាដើម)។
នេះជាបញ្ជីគម្រូប្រចាំថ្ងៃសម្រាប់ក្មេងអាយុមួយឆ្នាំ ៖
អាហារពេលព្រឹក
1. ទឹកដោះគោកន្លះកែវ
2. ចេកតូច ១ ផ្លែ
អាហារថ្ងៃត្រង់
1. ទឹកដោះគោយ៉ាអួរកន្លះពែង
2. ផ្លែឈើកន្លះពែង
អាហារសម្រន់
1. សាឡាត
2. ស៊ុត
3. ដំឡូង
4. នំបុ័ងស្រូវសាលីមួយកូនដុំ
អាហារពេលល្ងាច
1. បាយមួយកូនចាន
2. ប្រូខូលី ត្រសក់
3. សាច់ត្រីមួយចំណិតធំ
4. ទឹកដោះគោមួយកែវ៕