ប្រសិនបើកូនរបស់អ្នកធ្លាប់ទទួលរងការទល់លាមក អ្នកប្រហែលជាបានធ្លាប់ប្រើថ្នាំបន្ទន់លាមកមួយចំនួនខ្លះហើយ។
វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ហើយមានគ្រោះថ្នាក់ណាស់ ក្នុងការប្រើប្រាស់ថ្នាំទៅលើកូនក្មេង ដោយមិនបានប្រឹក្សាយោបល់ និងទទួលការពិនិត្យសុខភាពដោយគ្រូពេទ្យជំនាញ។
មានផលប៉ះពាល់មួយចំនួនដូចជាបញ្ហាអាកប្បកិរិយា បញ្ហានិយាយ ការថប់បារម្ភ និងធ្លាក់ទឹកចិត្ត។
ភាពចម្រូងចម្រាសលើថ្នាំបន្ទន់លាកមកកុមារបានកើតឡើងជាច្រើនលើកច្រើនសារ បន្ទាប់ពីមានឪពុកម្តាយមួយចំនួនរាយការណ៍ពីផលប៉ះពាល់នៃថ្នាំ។
ទោះបីជាគ្រូពេទ្យជំនាញអាចនឹងចេញវេជ្ជបញ្ជាថ្នាំបន្ទន់លាមកមួយចំនួនឲ្យកូនរបស់អ្នកក្តី ការព្យាបាលតាមវិធីធម្មជាតិ គឺពិតជាល្អបំផុតសម្រាប់កូនតូចរបស់អ្នក។ ហើយវិធីទាំងនោះមានដូចជា ៖
1. ការបង្រៀនកូនឲ្យហាត់ប្រាណ ឬបញ្ចេញសកម្មភាពច្រើនជាងមុន
2. ការញ៉ាំទឹកឲ្យបានច្រើន
3. ការញ៉ាំបន្លែ និងផ្លែឈើឲ្យបានគ្រប់មុខ៕