តើអ្នកអាចធ្វើបែបណាខ្លះ ទើបកូនចៅរបស់អ្នកហាក់ដូចជាមិនមានបញ្ហាអ្វីសោះ ពោលគឺមិនងាយឈឺ? តើអ្នកបានដឹងពីអ្វី ដែលអ្នកគួរធ្វើ និងមិនគួរធ្វើដែរឬទេ? អ្នកជំនាញបានដាក់ទម្លាប់ចំនួន ៣ ដល់អ្នក និងកុមារ ដើម្បីទទួលបាននូវសុខភាពល្អ ដើម្បីជៀសវាងជំងឺនានានៅក្នុងឆ្នាំនេះ។
មានសកម្មភាពរៀងរាល់ថ្ងៃ
ការស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណជាទៀងទាត់ និងមធ្យម អាចបន្ថយចំនួននៃជំងឺផ្តាសាយ។
គេងឲ្យបានគ្រប់គ្រាន់
ត្រូវប្រាកដថា កូនក្មេងនឹងចូលគេងឆាប់រហ័ស ក៏ឆាប់ក្រោកពីគេងដូចគ្នា។ លោកវេជ្ជបណ្ឌិត Rotbart និយាយថា ការគេងមិនគ្រប់គ្រាន់ ស្ទើរតែបង្កើនអត្រាទ្វេដងនៃហានិភ័យជំងឺផ្តាសាយ ។ ទារកភាគច្រើនត្រូវការការគេងប្រមាណ ១៤ ម៉ោងក្នុងមួយថ្ងៃ។ ក្មេងថ្នាក់មត្តេយ្យត្រូវការពេលវេលា ១១ ទៅ ១៣ ម៉ោង។
របបអាហារមានតុល្យភាព និងសុខភាព
អាហារដែលសម្បូរទៅដោយផ្លែឈើ និងបន្លែចម្រុះ នឹងជួយជម្រុញប្រព័ន្ធភាពស៊ាំរបស់កូនអ្នក។ ស្វែងរកអាហារដែលសំបូរទៅដោយវីតាមីន C (ខាត់ណាខៀវ ផ្លែស្ត្រប៊ឺរី និងក្រូច) និងវីតាមីន D (ធូណា ទឹកដោះគោដែលមានគុណភាពខ្ពស់ និងគ្រាប់ធញ្ញជាតិ) ។ ការញ៉ាំទឹកដោះគោយ៉ាអួរជាមួយនឹងប្រូប្យូទិក ក៏អាចជួយបង្កើតការការពារផងដែរ៕