១ បង្កើនការញ៉ាំជាតិសរសៃ
បង្កើនការទទួលទានរបបអាហារ ដែលសំបូរជាតិសរសៃ ជាពិសេស គឺបន្លែ និងផ្លែឈើ ពីព្រោះ ការបន្ថែមជាតិសរសៃបែបនេះ នឹងធ្វើឲ្យលាមករបស់អ្នកមានទម្ងន់ និងបង្កើនល្បឿនឆ្លងកាត់ពោះវៀន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គ្រូពេទ្យក៏នឹងកំណត់បរិមាណជាតិសរសៃ ដែលនឹងអ្នកនឹងទទួលទានផងដែរ ហើយជាទូទៅ គឺប្រហែលជា ១៤ ក្រាមនៃជាតិសរសៃ សម្រាប់ ១០០០ កាឡូរីដែលអ្នកទទួលទាន។ យ៉ាងណាមិញ ការទទួលបន្លែ និងផ្លែឈើច្រើន អាចធ្វើឲ្យអ្នកហើមពោះ ឬផោមច្រើន ដូច្នេះ ចូរញ៉ាំវាបន្តិចម្តងៗ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
២ ហាត់ប្រាណា
ការហាត់ប្រាណ ពិតជាសំខាន់ណាស់ សម្រាប់អ្នកឧស្សាហ៍ទល់លាមក។ ការហាត់ប្រាណ ជម្រុញដល់សកម្មភាពក្រពះពោះវៀន និងធ្វើឲ្យវាមានដំណើរការល្អ។
៣ កុំទប់ ឬទ្រាំមិនបត់ជើងធំ
ទោះបីរវល់ ឬមានការអ្វីក៏ដោយ អ្នកត្រូវតែទៅបត់ជើងធំ កុំបង្អប់ឲ្យសោះ ពីព្រោះ បើអ្នកទុកយូរ វានឹងធ្វើឲ្យលាមករឹង ហើយពិបាកបញ្ចេញមកក្រៅ៕