សញ្ញានៃការស្លាប់ភ្លាមៗដោយមិនដឹងមូលហេតុច្បាស់លាស់ ឬហៅកាត់ជាភាសាអង់គ្លេសថា SIDS ជាទូទៅគេហៅថា ការស្លាប់នៅលើគ្រែ ពីព្រោះ ភាគច្រើន វាកើតលើទារកអាយុក្រោមមួយឆ្នាំ នៅពេលដែលគេកំពុងតែគេង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះបីជាវា គឺជាមួលហេតុចំបង ដែលធ្វើឲ្យទារកអាយុពី ១ ខែ ទៅ ១ ឆ្នាំ ស្លាប់ក៏ពិតមែន ប៉ុន្តែ អត្រាមួយនេះ គឺវាកម្រណាស់។ យ៉ាងណាមិញ ក្នុងសហរដ្ឋគេបានរកឃើញថា ជារៀងរាល់ឆ្នាំ កុមារ ១ ៥០០ នាក់ បានស្លាប់ដោយករណីកម្រមួយនេះ ហើយវាច្រើនកើតលើកុមារ អាយុពី ១ ទៅ ៤ ខែ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វិធីការពារ និងកាត់បន្ថយការប្រឈមនៃគ្រោះថ្នាក់ចំពោះទារកទើបនឹងកើត ៖
1. ព្យាយាមដាក់កូនឲ្យគេងផ្ងារ កុំឲ្យផ្កាប់ឲ្យសោះ
2. គេងក្នុងបន្ទប់ជាមួយនឹងកូនតូចរបស់អ្នក
3. កុំដាក់របស់លេង ឬប្រដាប់ប្រដារនានាក្បែរកូន
4. កុំគ្រប ឬដណ្តប់ភួយខ្លាំងពេក
5. ស្លៀកពាក់ខោអាវធូររលុងឱ្យកូនតូច៕