តម្រងនោម ជាសរីរាង្គសំខាន់បំផុតក្នុងរាងកាយរបស់មនុស្សយើង។ តម្រងនោម ជាអ្នកច្រោះ និងសម្អាតឈាម ហើយនាំកាកសំណល់ និងជាតិពុលចេញពីរាងកាយ។ ពេលខ្លះ តម្រងនោមក៏ចេះអន់ចិត្ត ស្រ្តេស ហើយឈឺដែរ ពិសេស ពេលមានជាតិពុលច្រើនពេក។ ដូច្នេះហើយ អ្នកត្រូវចេះយល់ចិត្តតម្រងនោម ហើយថែទាំវាខ្លះផង ដើម្បីជួយឲ្យវា ដើរបានស្រួល ហើយយូរអង្វែង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
របបអាហារមិនមានសុខភាព និងការទទួលទានទឹកមិនបានគ្រប់គ្រាន់នាំឲ្យជាតិពុលនឹងកើនឡើង ហើយធ្វើទុក្ខដល់តម្រងនោម និងថ្លើម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះ ជាការលាងតម្រងនោម តាមវិធីធម្មជាតិ ៖
១. បន្លែ និងផ្លែឈើ ពិតជាសំខាន់ណាស់ ដើម្បីលាងតម្រងនោម ដូចជា ស្ពៃស្ពីណាច ការ៉ុត ស្ពៃក្តោប ត្រសក់ និងឃឹនឆាយ។ សារធាតុចិញ្ចឹម និងអង់ទីអុកស៊ីដង់ ដែលមាននៅក្នុងបន្លែទាំងនេះ អាចលាងសម្អាតតម្រងនោមបាន ដូច្នេះ ចូរញ៉ាំវាឲ្យបានច្រើន។
២. បើសិនជាអ្នកមិនសូវចូលចិត្តទឹកបន្លែនោះទេ អ្នកអាចញ៉ាំលាយនឹងទឹកផ្លែឈើវិញ ដូចជា ទឹកប៉ោម ទឹកម្នាស់ និងទឹកក្រូចបាន។
៣. ទឹកក្រែនបឺរី អាចការពារការឆ្លងមេរោគ និងសម្អាតតម្រងនោម។
៤. ចុងក្រោយ ហើយមិនអាចអត់បាន គឺទឹក។ អ្នកត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់។ បើគ្មានទឹក ឬញ៉ាំមិនបានគ្រប់គ្រាន់ទេ កុំសង្ឃឹមថា អ្នករស់បានយូរអី៕