សមាគមន៍ជំងឺទឹកនោមផ្អែមអាមេរិក បានណែនាំពីសកម្មភាពរាងកាយពីរប្រភេទ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ៖ ការធ្វើលំហាត់ប្រាណ Aerobic និងការហាត់ប្រាណពង្រឹងរាងកាយ។
ការធ្វើលំហាត់ប្រាណតាមបែប Aerobic
វាត្រូវបានគេស្គាល់ផងដែរថា ជាការធ្វើលំហាត់ប្រាណសរសៃឈាមបេះដូង ដែលជួយឲ្យរាងកាយមានសកម្មភាព និងប្រើអាំងស៊ុយលីនកាន់តែមានប្រសិទ្ធភាព។ វាក៏នាំមកនូវអត្ថប្រយោជន៍ដទៃទៀតផងដែររួមមាន ៖
1. បំបាត់ស្រ្ដេស
2. ធ្វើឲ្យប្រសើរឡើងចរាចរឈាមក្នុងរាងកាយ
3. បន្ថយហានិភ័យនៃជំងឺបេះដូង
4. បន្ថយសម្ពាធឈាម
5. ធ្វើឲ្យកម្រិតកូលេស្តេរ៉ុលប្រសើរឡើង
6. ជួយឲ្យឆ្អឹងរឹងមាំ
7. ការគ្រប់គ្រងទម្ងន់
8. អារម្មណ៍ល្អប្រសើរជាងមុន
ឧទាហរណ៏នៃការធ្វើលំហាត់ប្រាណបែប aerobic រួមមាន:
1. ដើរលឿន ឬដើរលេងៗ
2. ហែលទឹក
3. ជិះកង់
4. បាល់បោះ
5. រាំ
6. ជិះស្គី
7. កីឡាវាយកូនបាល់
8. ការរត់
9. តៃជី៕