របៀបរស់នៅដែលផ្តល់សុខភាពអាចជួយលុបបំបាត់ជំងឺពុកឆ្អឹងបាន។ ជំងឺនេះនឹងធ្វើឲ្យឆ្អឹងផុយ ស្តើង និងងាយបាក់ខ្លាំង។
ដើម្បីទទួលបានរបៀបរស់នៅដែលផ្តល់សុខភាពល្អ គួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ធ្វើការហាត់ប្រាណ ជាពិសេសលំហាត់ប្រាណបែបទ្រទម្រន់រយៈពេល ៤ថ្ងៃក្នុងមួយសប្តាហ៍ និងហាត់ប្រាណបែបពង្រឹងកម្លាំងរយៈពេល ២ ទៅ៣ថ្ងៃក្នុងមួយសប្តាហ៍
- ញ៉ាំអាហារដែលសម្បូរជាតិកាលស្យូម និងសរសៃ តែជាតិខ្លាញ់ទាប
- ប៉ះពាល់ពន្លឺព្រះអាទិត្យក្នុងពេលវេលាដែលផ្តល់សុវត្ថិភាព ដើម្បីជម្រុញដល់ការផលិតវីតាមីន D
- កុំជក់បារី ឬឈប់ជក់បារី៕