ក្មេងៗសព្វថ្ងៃនេះគឺងាយនឹងចុចលេង ឬមើលទូរស័ព្ទ ឬថាប្លេតរបស់ឪពុកម្តាយគេណាស់។ ឪពុកម្តាយខ្លះគិតថា ការប្រើប្រាស់ឧបករណ៍ទាំងនេះអាចធ្វើឲ្យកូនមិនរករឿងពួកគេបាន។ ថ្វីបើរឿងនេះផ្តល់នូវការកម្សាន្តដល់កូនៗក៏ដោយ តែវាក៏មានផលរំខានគ្រោះថ្នាក់ច្រើនដែលជាប់ទាក់ទងនឹងការបន្តលេងឧបករណ៍នេះជាប់រហូតដែរ។ បើសិនជាកូនអ្នកហាក់បីដូចជាចំណាយពេលច្រើនជាមួយការលេងថាប្លេត ឬទូរស័ព្ទឆ្លាតវៃ ហើយក៏បែរជាមានអារម្មណ៍ខឹងខ្លាំងនៅពេលឲ្យឈប់លេង មានន័យថា កូនអ្នកកំពុងតែញៀននឹងការលេងរបស់នេះហើយ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអាចជួយអ្នកព្យាបាលភាពញៀនរបស់កូនបាន។

មានភាពសកម្មកាន់តែច្រើន

ផ្ទុយពីការបណ្តោយឲ្យកូនអ្នកលេងទូរស័ព្ទឆ្លាតវៃ ជម្រើសដ៏ល្អមួយសម្រាប់ផ្តល់ភាពរីករាយដល់កូននោះគឺ អ្នកត្រូវលេងជាមួយគេឲ្យបានច្រើន។ ឧទាហរណ៍ អ្នកអាចប្រើវិធីរត់ប្រណាំគ្នានៅសួនច្បាស់ ឬលោតអន្ទាក់ ឬសកម្មភាពទាំងឡាយណាដែលធ្វើឲ្យកូនមានភាពសកម្ម បែកញើស តែសប្បាយ។

បន្ថយការនៅម្នាក់ឯង

បើសិនជាកូនចំណាយពេលវេលារបស់គេភាគច្រើនក្នុងបន្ទប់ នៅតែឯង ចុចតែកុំព្យូទ័រ ថាប្លេត ឬទូរស័ព្ទ វាអាចជារឿងល្អមួយដែលពួកគេសម្រាកពីកន្លែងនេះ តែធ្វើសកម្មភាពផ្សេងៗនៅខាងក្រៅវិញ។ រឿងនេះនឹងជួយឲ្យពួកគេលែងប្រើភ្នែកមើលតែកញ្ចក់ទូរទស្សន៍ ថាប្លេត ឬកុំព្យូទ័រទៀតហើយ។ ប៉ុន្តែពួកកេអាចយកពេលវេលានេះធ្វើអ្វីផ្សេងជាមួយមនុស្សនៅជុំវិញខ្លួនបាន។

ឲ្យកូនលេងទូរស័ព្ទតែពេលទំនេរបានហើយ

មធ្យោបាយមួយផ្សេងទៀតដើម្បីការពារកូនពីការញៀនទូរស័ព្ទ គឺឲ្យគេលេងតែពេលទំនេរបានហើយ។ រឿងនេះអ្នកអាចកំណត់ម៉ោងសម្រាប់ការលេងរបស់ពួកកេបាន។ បន្ទាប់មក អ្នកអាចឲ្យគេលេងល្បែកនៅខាងក្រៅផ្ទះបន្ថែមវិញ។ រឿងនេះអាចចាត់ទុកថាព្យាបាលភាពញៀនរបស់កូនបានយ៉ាងល្អហើយ។

ប្រើលេខសម្ងាត់

បើសិនជាកូនអ្នកជាមនុស្សក្បាលរឹង និយាយមិនស្តាប់លើការហាមមិនឲ្យលេងទូរស័ព្ទ យកល្អគួរតែដាក់លេខសម្ងាត់ការពារគេទៅ។ ដូច្នេះកាលណា គេបើកមិនកើត នោះការលះបង់ក៏ងាយនឹងកើតមានដែរ ហើយគេអាចរកអ្វីលេងផ្សេងបន្តទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង