ក្រុមអ្នកជំនាញបាននិយាយថា ការទទួលទានអាហារដែលមានសុខភាពល្អ គឺជាមធ្យោបាយដ៏សំខាន់ ក្នុងការការពារខ្លួនពីជំងឺមហារីក។
នៅពេលដែលអ្នកញ៉ាំចំណីអាហារត្រឹមត្រូវ ចូលក្នុងរាងកាយរបស់អ្នក អ្នកនឹងធ្វើឲ្យកោសិការបស់អ្នកមានសុខភាពល្អ។ អ្នកក៏គួរតែជៀសវាងគ្រឿងផ្សំមិនល្អ ដែលអាចធ្វើឲ្យអ្នកឈឺផងដែរ។
តើអាហារអាចប្រឆាំងនឹងមហារីកយ៉ាងដូចម្តេច?
មនុស្សដែលញ៉ាំផ្លែឈើ និងបន្លែច្រើន ទំនងជាមិនសូវកើតមានជំងឺមហារីកនោះទេ។ នេះប្រហែលជាដោយសារអាហារទាំងនោះ មានសារជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលជាសារធាតុគីមីដែលប្រឆាំងនឹងការបំផ្លាញកោសិកា ដែលនាំឲ្យមានជំងឺមហារីក។
អ្នកអាចរកឃើញសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែឈើ បន្លែ តែ កាហ្វេ និងអាហារដែលមានមូលដ្ឋានលើរុក្ខជាតិផ្សេងទៀត ព្រមទាំងថ្នាំបំប៉នផងដែរ។ ប៉ុន្តែ ការស្រាវជ្រាវបានបង្ហាញថា ការទទួលបានចំណីអាហារពីអាហារ មានប្រសិទ្ធភាពជាងការទទួលបានពីថ្នាំ។ អាហារ ឬថ្នាំបំប៉នមួយចំនួន អាចបង្កើនហានិភ័យនៃជំងឺមហារីកទៅវិញ។
ចូរទទួលទានបន្លែ និងផ្លែឈើយ៉ាងតិច ២ ពែងក្នុងមួយថ្ងៃ ហើយព្យាយាមញ៉ាំប្រភេទ និងពណ៌ផ្សេងៗ។
ផលិតផលរបស់អ្នកមិនចាំបាច់ទាំងអស់សុទ្ធតែមកពីទីផ្សារកសិករធម្មជាតិនោះទេ។ បន្លែ និងផ្លែឈើកំប៉ុង ឬទឹកកក ក៏មានសារធាតុចិញ្ចឹមជាច្រើនផងដែរ។
អ្នកក៏អាចបន្ថែមខ្ទឹមស ចូលទៅក្នុងបញ្ជីផ្សារទំនើបរបស់អ្នកផងដែរ។ គ្រឿងផ្សំរសជាតិមួយនេះ អាចការពារប្រឆាំងនឹងប្រភេទមហារីកបានមួយចំនួនធំ។
ច្បាប់សុខភាពជាមូលដ្ឋានដើម្បីអនុវត្ត
ប្រសិនបើអ្នកញ៉ាំជាតិខ្លាញ់ និងជាតិស្ករច្រើន អ្នកនឹងកាន់តែឡើងទម្ងន់ ហើយក្លាយទៅជាធាត់ខ្លាំង ដែលជាហេតុនាំឲ្យអ្នកប្រឈមនឹងជំងឺមហារីកទៅវិញ។
ការធាត់ ត្រូវបានផ្សារភ្ជាប់ទៅនឹងប្រភេទនៃជំងឺមហារីកជាច្រើន ដូច្នេះ វាជាការឆ្លាតវៃ ដើម្បីអនុវត្តតាមផែនការចំណីអាហារដែលជួយអ្នករក្សាទម្ងន់របស់អ្នកឲ្យនៅទាបតាមដែលអាចធ្វើទៅបាន។
អ្នកឯកទេសជំងឺមហារីកបាននិយាយថា វាជាគន្លឹះល្អ ដើម្បីជៀសវាងអាហារដែលមានកាឡូរីខ្ពស់ និងភេសជ្ជៈជាតិស្ករ ដូចជាទឹកក្រូច តែ កាហ្វេ និងភេសជ្ជៈកំប៉ុងផ្សេងៗទៀត។ ពួកវាមានកាឡូរីច្រើន ហើយនឹងមិនជួយឲ្យអ្នកមានអារម្មណ៍ពេញលេញឡើយ។
ជាតិអាល់កុល ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងប្រភេទមហារីកមួយចំនួនផងដែរ៕