តើកូនរបស់អ្នកក្អែរ ក្រោយពេលបៅហើយមែនទេ? ជាការពិត គេមិននៅឯកោទេ ស្ទើរតែពាក់កណ្តាលនៃទារកតូចៗបានក្អែរក្រោយពេលបៅរួច។ អាយុកាលខ្ពស់បំផុត សម្រាប់ការក្អែរនេះ (ដែលត្រូវបានគេស្គាល់ផងដែរថា ជាការចាល់ ឬច្រាល) គឺនៅអាយុ ៤ ខែ។

សូមសាកល្បងគន្លឹះទាំងនេះ ដើម្បីជួយកូនរបស់អ្នកឲ្យអាហារដែលគេបៅធ្លាក់ចុះក្រោម ហើយលែងសូវក្អែរក្រោយបៅរួច។

1. ចូរព្យាយាមដាក់កូនរបស់អ្នកបញ្ឈរ នៅពេលអ្នកបំបៅគេ

2. ពេលបំបៅ ចូររក្សាបរិយាកាសឲ្យស្ងប់ស្ងាត់ ដោយកាត់បន្ថយសម្លេងថ្លង់ និងការរំខានផ្សេងៗទៀត ហើយព្យាយាមមិនឲ្យទារកអ្នកស្រេកឃ្លាន មុនពេលអ្នកចាប់ផ្តើមបំបៅគេឡើយ ពីព្រោះប្រសិនបើមានការរំខាន ឬភ័យរន្ធត់ គេទំនងជាលេបខ្យល់ជាមួយទឹកដោះ ហើយនឹងក្អែរចេញវិញហើយ

3. ប្រសិនបើទារកផឹកទឹកដោះគោ ឬបូមទឹកដោះរបស់អ្នកពីដប ចូរប្រាកដថា រន្ធនៅក្បាលដោះមិនតូចពេក ដែលនឹងធ្វើឲ្យកូនរបស់អ្នកញ័រ និងលេបខ្យល់ឡើយ

4. ប្រយ័ត្ន បើរន្ធក្បាលធំពេក គេនឹងអាចក្អែរបានយ៉ាងងាយ ពីព្រោះទឹកដោះហូរលៀនខ្លាំងពេក

5. លើកបញ្ឈរ ឬអោបកូនរបស់អ្នក បន្ទាប់ពីបំបៅគេម្តងៗ ពីព្រោះតាមវិធីនេះ បើមានខ្យល់ក្នុងពោះកូន វានឹងឡើងចេញមកក្រៅវិញ មុនពេលដែលអាហារ ឬទឹកដោះរបស់អ្នកហូរចូលក្នុងក្រពះកូន

6. កុំដាក់សម្ពាធ ឬស្លៀកពាក់ឲ្យកូនរបស់អ្នកតឹងខ្លាំងពេក

7. ដកសម្ពាធចេញពីពោះរបស់គេ ដោយមិនត្រូវឲ្យគេផ្កាប់ ឬធ្វើអ្វីសង្កត់ពោះខ្លាំងនោះឡើយ៕