លទ្ធផលធម្មតា

ចូរបន្តទទួលការណាត់ដើម្បីថតពិនិត្យមើលម្តងទៀត តាមពេលវេលាដែលគ្រូពេទ្យបានណែនាំ។ ការថតកាំរស្មីអ៊ិច មានប្រសិទ្ធភាពបំផុត នៅពេលដែលពួកគេអាចប្រៀបធៀបទៅនឹងការថតមុនៗ។ នេះនឹងអនុញ្ញាតឲ្យអ្នកជំនាញផ្នែកវិទ្យុសកម្ម ធ្វើការប្រៀបធៀបរូបភាព និងលទ្ធផលរបស់ពួកគេ ដើម្បីរកមើលការប្រែប្រួលនៃសុដន់របស់អ្នក។

ក្រៅពីនេះ អ្នកក៏គួរតែបន្តការថែរក្សាសុខភាព និងពិនិត្យសុខភាពតាមការណែនាំរបស់គ្រូពេទ្យផងដែរ។

ចុះបើវាមិនធម្មតាវិញ?

បើលទ្ធផលចេញមកខុសធម្មតា វាមិនមែនមានន័យថា អ្នកមានជំងឺមហារីកនោះទេ។ ប៉ុន្តែ អ្នកនឹងត្រូវការការពិនិត្យរកមើលជំងឺមហារីក ឬការធ្វើតេស្តបន្ថែម មុនពេលគ្រូពេទ្យអាចប្រាប់ឲ្យប្រាកដ។ អ្នកក៏អាចត្រូវបានគេបញ្ជូនទៅកាន់វេជ្ជបណ្ឌិតឯកទេសខាងសុដន់ ឬគ្រូពេទ្យវះកាត់ផងដែរ។

វាមិនមែនមានន័យថា អ្នកមានជំងឺមហារីក ឬត្រូវការការវះកាត់នោះទេ។ គ្រូពេទ្យទាំងនេះ គឺជាអ្នកជំនាញក្នុងការធ្វើរោគវិនិច្ឆ័យបញ្ហាសុដន់។ វេជ្ជបណ្ឌិតនឹងធ្វើតេស្តបន្ថែមមួយចំនួន ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺមហារីកសុដន់ ឬអាចរកឃើញថាអ្នកគ្មានមហារីកនោះទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង