អ្នកប្រហែលជាត្រូវរង់ចាំបន្តិច។ មិនថាអ្នករលូតកូនដោយឯកឯង ដោយមានជំនួយពីថ្នាំ ឬដោយការរំលូតនោះទេ ចូររង់ចាំរហូតដល់អ្នកមានរដូវម្តងទៀត ដែលមានរយៈពេលប្រហែលជា ៤ ទៅ ៦ សប្តាហ៍។
គ្រូពេទ្យមួយចំនួនបាននិយាយថា អ្នកអាចចាប់ផ្តើមមានគភ៌ម្តងទៀត បន្ទាប់ពីការមករដូវម្តងទៀត ប៉ុន្តែ គ្រូពេទ្យផ្សេងទៀតបានណែនាំឲ្យអ្នករង់ចាំរហូតដល់អ្នកបានឆ្លងកាត់វដ្តរដូវបន្ទាប់ទៀត ដើម្បីឲ្យអ្នកមានពេលវេលាកាន់តែច្រើន ដើម្បីទទួលបានរាងកាយមានសុខភាពល្អ និងអារម្មណ៍ស្រស់ថ្លាឡើងវិញគ្រប់គ្រាន់។ បើអ្នកពិតជាត្រូវការរួមភេទមែន អ្នកនឹងត្រូវការប្រើវិធីពន្យារកំណើតណាមួយក្នុងអំឡុងពេលនេះ ព្រោះអ្នកអាចបញ្ចេញអូវ៉ុលដែលអាចធ្វើឲ្យមានកូនទៀតបាន។
តើធ្វើដូចម្តេច ដើម្បីដោះស្រាយចំពោះអារម្មណ៍អ្នក បន្ទាប់ពីការរលូតកូន?
ទោះបីជាអ្នកអាចត្រៀមខ្លួនរួចជាស្រេចក្នុងការមានផ្ទៃពោះក៏ដោយ អ្នកប្រហែលជាមិនមានអារម្មណ៍ត្រៀមខ្លួនជាមុនទេដូចកាលដំបូងនោះឡើយ។ ស្ត្រីមួយចំនួនសម្របខ្លួនបានល្អបំផុត ដោយការយកចិត្តទុកដាក់របស់ពួកគេ ឆ្ពោះទៅរកការព្យាយាមដើម្បីមានផ្ទៃពោះថ្មីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អ្នកផ្សេងទៀតនៅកើតទុក្ខ ហើយត្រូវការពេលពីបីខែ ឬច្រើនជាងនេះ មុនពេលពួកគេត្រៀមខ្លួនជាស្រេច ដើម្បីមានផ្ទៃពោះម្តងទៀត។ ចំណាយពេលដើម្បីពិនិត្យមើលអារម្មណ៍របស់អ្នក ហើយធ្វើអ្វីដែលត្រឹមត្រូវសម្រាប់អ្នក និងដៃគូរបស់អ្នក៕