ជំងឺមហារីក អាចកើតនៅតំបន់ក្បាល និងក។
ជំងឺមហារីក គឺជាជំងឺមួយដែលកោសិកានៃខ្លួនប្រាណរបស់មនុស្សយើងលូតលាស់ខុសធម្មតា ហើយគ្រប់គ្រងលែងបាន។ ជំងឺមហារីកក្បាល និងក រួមមានមហារីកដែលចាប់ផ្តើមនៅកន្លែងមួយចំនួននៅនឹងក្បាល និងបំពង់ក តែមិនរាប់បញ្ចូលជំងឺមហារីកខួរក្បាល ឬមហារីកភ្នែកឡើយ។
មហារីកទាំងនេះអាចចាប់ផ្តើមនៅ ៖
1. នៅក្នុងប្រហោងឆ្អឹង (ចន្លោះនៅជុំវិញច្រមុះនៅខាងក្នុងនៃលលាដ៍ក្បាល)
2. នៅខាងក្នុង និងនៅពីក្រោយច្រមុះ
3. នៅក្នុងមាត់ រួមទាំងអណ្តាត អញ្ចាញធ្មេញ និងបបូរមាត់
4. នៅខាងក្រោយមាត់ និងបំពង់ក
5. នៅក្នុងបំពង់ក (ប្រអប់សំលេង)
6. នៅលើបបូរមាត់ ទោះបីមហារីកនៅលើបបូរមាត់ គឺជាប្រភេទនៃជំងឺមហារីកស្បែកក្តី
7. នៅក្នុងក្រពេញដែលធ្វើឲ្យមានមាត់ទឹកមាត់ ប៉ុន្តែ វាកម្រមានណាស់។
ដើម្បីបន្ថយហានិភ័យនៃជំងឺមហារីកក្បាល និងក សូមកុំប្រើផលិតផលថ្នាំជក់ និងកំណត់បរិមាណជាតិអាល់កុលដែលអ្នកផឹក៕