ជំងឺជំងឺបម្រុងក្រឡាភ្លើង មិនតែងតែបង្កឲ្យមានរោគសញ្ញាគួរឲ្យកត់សម្គាល់នោះទេ ជាពិសេស នៅដំណាក់កាលដំបូង ហើយរោគសញ្ញា ក៏អាចប្រែប្រួលពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ទៀតដែរ។

រោគសញ្ញាមួយចំនួននៃជំងឺជំងឺបម្រុងក្រឡាភ្លើង មានដូចជាហើម ការចង្អោរ និងការឡើងទម្ងន់ ដែលអាចហាក់ដូចជាការមានផ្ទៃពោះធម្មតា ដូច្នេះ វាមានសារៈសំខាន់ណាស់ ដែលអ្នកត្រូវដឹងពីសញ្ញាព្រមានណាមួយ។

ការហើមខុសធម្មតា គឺជាស្ថានភាពជំងឺទូទៅបំផុត ដូច្នេះ សូមទូរស័ព្ទទៅអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ប្រសិនបើអ្នក ៖

1. ការហើមមុខ ឬកន្ទុយភ្នែក និងជុំវិញភ្នែក ដែលគួរឲ្យកត់សម្គាល់
2. មានការហើមតិចៗនៅក្នុងដៃរបស់អ្នក
3. មានការហើមជើង ឬកជើងខ្លាំងហួសប្រមាណ
4. ឡើងគីឡូលើសពី ៦ គីឡូក្នុងមួយសប្តាហ៍ (ជារឿយៗ បញ្ហានេះអាចបណ្តាលមកពីការស្តុកជាតិទឹកច្រើនពេក)

ចំណាំ ៖ មិនមែនគ្រប់ស្ត្រីទាំងអស់ ដែលមានជំងឺជំងឺបម្រុងក្រឡាភ្លើង មានការឡើងទម្ងន់ហួសប្រមាណទេ ហើយមិនមែនគ្រប់ស្ត្រីដែលមានការឡើងហើម ឬឡើងទម្ងន់លឿន មានជំងឺបម្រុងក្រឡាភ្លើងនោះដែរ។

ការហើម (កជើង និងជើង) គឺជារោគសញ្ញាទូទៅមួយក្នុងត្រីមាសទី ៣ នៃការមានផ្ទៃពោះ។ ចូរទទួលយកគន្លឹះក្នុងការទប់ស្កាត់ និងសញ្ញាអាសន្នដែលត្រូវទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក។

ចូរប្រញាប់ទៅពេទ្យ ឬហៅទូរស័ព្ទទៅកាន់អ្នកផ្តល់សេវារបស់អ្នកភ្លាមៗ ប្រសិនបើអ្នកមានសញ្ញាព្រមានផ្សេងទៀតនៃជំងឺបម្រុងក្រឡាភ្លើងធ្ងន់ធ្ងរដូចជា ៖

1. ឈឺក្បាលខ្លាំង ឬជាប់រហូត
2. ការផ្លាស់ប្តូរការមើលឃើញ រួមទាំងការមើលឃើញពីរ មើលឃើញមិនច្បាស់លាស់ ការមើលឃើញពន្លឺខ្លាំង ឬបាត់បង់ការមើលឃើញជាបណ្តោះអាសន្ន
3. មានការឈឺចាប់យ៉ាងខ្លាំង ឬមានអារម្មណ៍ទន់ៗនៅលើពោះរបស់អ្នក
4. ចង្អោរ និងក្អួត (នៅត្រីមាសទីពីរ ឬទីបីត្រីមាស)
5. ពិបាកដកដង្ហើម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង