វាគួរឲ្យភ្ញាក់ផ្អើល ដែលវាអាចហាក់ដូចជាថា ការឈ្លានពាន ឬ គឺជាផ្នែកធម្មតានៃការអភិវឌ្ឍរបស់កុមារ។ ក្មេងជាច្រើនចាប់យកក្មេងលេងពីមិត្តរួមថ្នាក់ វាយដំទាត់ ឬស្រែកខ្លាំងៗជាញឹកញាប់។
កូនក្មេងកំពុងរៀនជំនាញថ្មីៗគ្រប់យ៉ាងពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកគេអាចងាយឆាប់ខឹងនឹងអ្វីគ្រប់យ៉ាងដែលគេកំពុងព្យាយាមសម្រេច និងចូលចិត្តដណ្តើម ឬវាយប្រហារទៅលើមិត្តរួមថ្នាក់។
ប្រសិនបើកូនរបស់អ្នកស្ថិតក្នុងកន្លែងមើលថែរក្សាកុមារ ឬចូលសាលាមត្តេយ្យជាលើកដំបូងនោះគេក៏ប្រហែលជាអាចនឹងស៊ាំនឹងនៅឆ្ងាយពីផ្ទះដែរ។ ប្រសិនបើគេមានអារម្មណ៍អន់ចិត្ត ឬមិនយកចិត្តទុកដាក់លើអ្វីផ្សេងទៀត គេអាចតបតវិញដោយខឹង ឬវាយក្មេងតូចដែលរំខានគេ។
នៅពេលផ្សេងទៀត កូនរបស់អ្នកអាចអស់កម្លាំង ហើយឃ្លាន។ គេមិនដឹងពីរបៀបដោះស្រាយបញ្ហានោះទេ ដូច្នេះគេបានឆ្លើយតបដោយការខាំ ការវាយ ឬការគប់មនុស្សជុំវិញខ្លួន។
សូម្បីតែក្មេងធំបន្តិច ក៏អាចមានការលំបាកក្នុងការគ្រប់គ្រងកំហឹងរបស់គេដែរ។ បញ្ហារៀនសូត្រ អាចធ្វើឲ្យពួកគេពិបាកស្តាប់ ផ្តោតអារម្មណ៍ ឬអាន – ការរារាំងការសម្តែងរបស់គេនៅក្នុងសាលារៀន ហើយក៏បានធ្វើឲ្យនាងអស់សង្ឃឹម។ វាអាចប្រហែលជាការឈឺចាប់ខាងផ្លូវចិត្ត (ដូចជាការលែងលះថ្មីៗ ឬជំងឺក្នុងគ្រួសារ) កំពុងតែធ្វើឲ្យគេមានការឈឺចាប់ និងកំហឹងកាន់តែច្រើនជាងអ្វីដែលគេអាចដោះស្រាយ។
អ្វីក៏ដោយឲ្យតែជាមូលហេតុនៃការឈ្លានពានរបស់កូនអ្នក នោះវាទំនងជាគេនឹងទទួលបាននូវចំណេះដឹងច្រើនជាងនេះ នៅពេលដែលពួកគេកាន់តែមានជំនាញក្នុងការប្រើពាក្យជំនួសឲ្យដៃ និងជើង ដើម្បីដោះស្រាយបញ្ហារបស់គេ។
គន្លឹះសំខាន់នោះគឺ ជួយឲ្យគេដឹងខ្លួនឲ្យបានឆាប់ ហើយអប់រំគេបណ្តើរៗ ហើយថ្នមៗតាមសម្រួល នោះគេនឹងទទួលបានលទ្ធផលល្អប្រសើរ៕