ការស្រាវជ្រាវផ្នែកសរសៃប្រសាទបានបង្ហាញថា ឆ្នាំដំបូង ដើរតួនាទីយ៉ាងសំខាន់បំផុត ក្នុងការអភិវឌ្ឍខួរក្បាលកុមារនៅពេលក្រោយ។
ទារកចាប់ផ្តើមរៀនសូត្រ អំពីពិភពលោកនៅជុំវិញពួកគេ តាំងតែពីអាយុដំបូង រាប់បញ្ចូលទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូន។
បទពិសោធន៍ដំបូងៗរបស់កុមារ ដែលជាចំណងទាក់ទងដែលពួកគេបានបង្កើតជាមួយឪពុកម្តាយ និងបទពិសោធសិក្សាដំបូងរបស់ពួកគេ មានឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍផ្នែករាងកាយ ការយល់ដឹង អារម្មណ៍ និងការអភិវឌ្ឍសង្គមនាពេលអនាគត។
ការលើកកម្ពស់ និងថែទាំអាយុជីវិតដំបូងរបស់កុមារ គឺជាការវិនិយោគដ៏ល្អបំផុត ដែលយើងអាចធ្វើបាន ដើម្បីធានាឲ្យបាននូវភាពជោគជ័យនាពេលអនាគតកូនរបស់អ្នក៕