ជំងឺបម្រុងក្រឡាភ្លើង គឺជាផលវិបាកនៃការមានផ្ទៃពោះ ដែលបណ្តាលឲ្យសម្ពាធឈាមឡើងខ្ពស់ ខូចតម្រងនោម និងបញ្ហាជាច្រើនផ្សេងទៀត។

ជំងឺបម្រុងក្រឡាភ្លើង គឺជាស្ថានភាពដែលគម្រាមកំហែងដល់អាយុជីវិត ហើយប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះ ប្រហែល ៥ ភាគរយនៅសហរដ្ឋអាមេរិក។

ជំងឺបម្រុងក្រឡាភ្លើង មិនអាចបណ្តាលឲ្យមានរោគសញ្ញាអ្វីឡើយ ប៉ុន្តែ វានៅតែអាចមានគ្រោះថ្នាក់ដល់អ្នក និងទារករបស់អ្នក ទោះបីអ្នកមានអារម្មណ៍ល្អក៏ដោយ។ អ្នកផ្តល់សេវាថែទាំសុខភាព ឬគ្រូពេទ្យរបស់អ្នកនឹងពិនិត្យមើលស្ថានភាពអ្នក នៅពេលដែលអ្នកមានផ្ទៃពោះដោយប្រើសម្ពាធឈាមរបស់អ្នក ហើយប្រសិនបើវាខ្ពស់ អ្នកនឹងត្រូវធ្វើតេស្តទឹកនោម ដើម្បីរកមើលប្រូតេអ៊ីន។

ជំងឺបម្រុងក្រឡាភ្លើង ជាទូទៅ កើតមានឡើងក្នុងអំឡុងពេលត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ ប៉ុន្តែ វាអាចកើតឡើងនៅពេលណាមួយនៅក្នុងពាក់កណ្តាលត្រីមាសទីពីរនៃការមានផ្ទៃពោះ អំឡុងពេលសម្រាលកូន ឬរហូតដល់ ៦ សប្តាហ៍បន្ទាប់ពីការសម្រាល។

ជំងឺបម្រុងក្រឡាភ្លើង អាចក្លាយទៅជាស្ថានភាពធ្ងន់ធ្ងរខ្លាំង ឬវិវត្តយឺតៗ។ យ៉ាងណាមិញ មិនព្យាបាលទេ វាអាចនាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយបង្កគ្រោះថ្នាក់ដល់អ្នក និងកូនរបស់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង