១. ទឹកក្រូច និងភេសជ្ជៈមានជាតិហ្គាស
ទឹកក្រូច មានជាតិផ្អែម តែមិនមានអាហារបំប៉ន សម្រាប់កូនរបស់អ្នកទេ។ ផលិតផលភាគច្រើនមានពណ៌សិប្បនិមិត្ត ឬរសជាតិសិប្បនិម្មិត ដែលធ្វើឲ្យខូចប៉ះពាល់ដល់សុខភាពទៅវិញ។
២. តែបៃតង ឬខ្មៅ
តែ (បៃតង ឬខ្មៅ) មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានអត្ថប្រយោជន៍សម្រាប់មនុស្សធំ ប៉ុន្តែ តែអាចមានជាតិកាហ្វេអ៊ីនផងដែរ ហើយវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ បើកូនរបស់អ្នកញ៉ាំវាច្រើនពេក។ យ៉ាងណាមិញ វាប្រហែលជាមិនអីទេ ដើម្បីឲ្យកូនរបស់អ្នកផឹកតែនេះបន្តិចបន្តួច ប្រសិនបើវាគ្មានជាតិកាហ្វេអ៊ីន។ អ្នកអាចបន្ថែមទឹកដោះគោ សម្រាប់តម្លៃអាហារូបត្ថម្ភបន្ថែមទៀត។
៣. តែរុក្ខជាតិ
តែរុក្ខជាតិ គ្មានអាហារបំប៉នទេ។ ថ្វីត្បិតតែតែរុក្ខជាតិខ្លះអាចមានសុវត្ថិភាព ប៉ុន្តែ តែរុក្ខជាតិខ្លះទៀត អាចមានឥទ្ធិពលមិនល្អ ហើយខ្លះទៀតសុទ្ធតែពុល។
៤. ភេសជ្ជៈផ្អែម ភេសជ្ជៈកីឡា តែផ្អែម
ភាគច្រើននៃផលិតផលទាំងនេះ គឺគ្មានតម្លៃអាហារូបត្ថម្ភទេ។ ពួកវាមានសារធាតុផ្អែមសិប្បនិម្មិត ឬកាឡូរីខ្ពស់៕