1. ចាប់ពីកំណើតដល់ ៣ ខែ គេអាចឡើងពី ១៥០ ទៅ ២០០ ក្រាមក្នុងមួយសប្តាហ៍
2. ចាប់ពី ៣ ទៅ ៦ ខែ គេអាចកើនឡើងពី ១០០ ទៅ ១៥០ ក្រាមក្នុងមួយសប្តាហ៍
3. ចាប់ពី ៦ ទៅ ១២ ខែ គេអាចកើនឡើងពី ៧០ ទៅ ៩០ ក្រាមក្នុងមួយសប្តាហ៍

វាមានសារៈសំខាន់ណាស់ ក្នុងការរកមើលពីអត្រាកំណើនតាមរយៈពេលវេលា ជាជាងការវាស់វែងចំពោះកុមារម្នាក់ៗ។ អនុសាសន៍ទូទៅ គឺដើម្បីវាយតម្លៃការឡើងទម្ងន់លើសពីរយៈពេលមធ្យម ៤ សប្តាហ៍។

សូមចងចាំថា ទម្ងន់ គឺជារង្វាស់មួយនៃការលូតលាស់របស់ទារក។ រង្វង់ក្បាល និងប្រវែង ក៏ដូចជារូបរាងទូទៅ នឹងផ្តល់នូវគន្លឹះសំខាន់ៗ អំពីរបៀបដែលទារកកំពុងលូតលាស់។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺការស្រាវជ្រាវបានបង្ហាញថា របបអាហាររបស់ម្តាយនៅពេលដែលនាងបំបៅដោះ អាចជះឥទ្ធិពលដល់ទារក ក្នុងការក្លាយជាលើសទម្ងន់ ឬស្រកទម្ងន់ខុសធម្មតា។

នេះគឺដោយសារតែអ្វីដែលនាងបរិភោគ គឺជាប្រភពសារធាតុចិញ្ចឹមតែមួយគត់សម្រាប់ទារករបស់នាង។

ទារករបស់ម្តាយដែលមានរបបអាហារ “សារធាតុចិញ្ចឹមខ្ពស់” មានសន្ទស្សន៍ម៉ាសរាងកាយខ្ពស់ (BMI) នៅពេលអាហាររឹងៗត្រូវបានណែនាំ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង