​យោង​ទៅតាម​ការព្រមាន​របស់​សារព័ត៌មាន Mail Online បានឲ្យដឹងថា ថ្នាំ​ជំងឺ​បេះដូង​ដែល​អាច​ធ្វើ​ឲ្យ​ឆាប់​ស្លាប់​បាន​។ ការវិភាគ​មួយ​របស់​ការស្រាវជ្រាវ​មុនៗ​ទៅលើ​ថ្នាំ Digoxin ដែល​ប្រើ​សម្រាប់​ព្យាបាល​ជំងឺខ្សោយបេះដូង និង​បេះដូង​លោត​ខុស​ចង្វាក់ ដែល​រឿង​នេះ​អាច​នឹង​ធ្វើឲ្យ​ប្រឈម​កាន់តែ​ខ្ពស់នឹង​ការឆាប់​ស្លាប់បាន​។

​ការវិភាគ​នេះ​ធ្វើឡើង​ដោយ​មាន​លទ្ធផល​នៃ​ការសិក្សា​ខុសៗ​គ្នា​ចំនួន ១៩ ដោយ​ស្រាវជ្រាវ​ថា​តើ​ថ្នាំ Digoxin ដែល​ប្រើ​ដើម្បី​ព្យាបាល​ជំងឺខ្សោយបេះដូង និង​បេះដូង​លោត​ខុស​ចង្វាក់​នោះ ធ្វើឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​ទៅ​នឹង​ការស្លាប់​ដោយសារ​មូលហេតុ​គ្រប់យ៉ាង​ឬ​អត់​។

​ការស្រាវជ្រាវ​រកឃើញ​ថា អ្នក​ដែល​លេបថ្នាំ Digoxin មានការ​ប្រឈម​នឹង​ការស្លាប់​កាន់តែ​ខ្ពស់​រហូតដល់ ២១​ភាគរយ​ដោយសារតែ​មូលហេតុ​គ្រប់យ៉ាង​នៅពេល​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​មិន​បាន​លេបថ្នាំ​នេះ​។ ការប្រឈមមុខ​មាន​ការកើនឡើង​បន្តិច​ទៅលើ​អ្នក​ដែល​លេបថ្នាំ នេះ​សម្រាប់​ព្យាបាល​ជំងឺ​បេះដូង​លោត​ខុស​ប្រក្រតី (21%) ជាង​អ្នក​ព្យាបាល​ជំងឺខ្សោយបេះដូង (14%)​។​

​ថ្វី​បើ​ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ហើយ​ក៏​ដោយ តែ​វា​ត្រូវបាន​គេ​ស្គាល់​យូរ​មក​ហើយ​ចំពោះ​ឥទ្ធិពល ក៏ដូចជា​ផល​រំខាន​ធ្ងន់ធ្ងរ​របស់​វា ហើយ​ក៏​ត្រូវ​ប្រើប្រាស់​ដោយ​ប្រុងប្រយ័ត្ន​ដែរ​។ យ៉ាងណាមិញ ក្នុង​ការវិភាគ​ម​យ​យ​នេះ វាពី​បាក​ក្នុងការ​ដឹងថា តើ​ចំនួន​ថ្នាំ​ប៉ុន្មាន​ទើប​ធ្វើឲ្យ​ប្រឈម​ខ្ពស់នឹង​ការស្លាប់ និង​មាន​លក្ខណៈ​ខុសគ្នា​បែប​ណា​រវាង​អ្នក​ដែល​បាន​ប្រើ និង​មិន​បាន​ប្រើ​។ អ្នក​ដែល​ត្រូវបាន​គ្រូពេទ្យ​ចេញ​ជា​ថ្នាំ Digoxin ឲ្យប្រើ ប្រហែលជា​មាន​បញ្ហា​សុខភាព​ច្រើន ហើយ​ក៏​ប្រហែលជា​ប្រឈម​នឹង​ការស្លាប់​កាន់តែ​ខ្ពស់​ដែរ​។

​បើសិន​ជា​អ្នក​កំពុងតែ​លេបថ្នាំ​នេះ ហើយ​បារម្ភ​ច្រើន ឬ​មាន​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ ចូរ​កុំ​ឈប់​ប្រើ​វា​ដោយ​មិន​មាន​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​ឲ្យសោះ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង