ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ កំពុងបង្ហាញសញ្ញានៃការហត់នឿយពីកម្តៅថ្ងៃ អ្នកត្រូវជួយគេ ដើម្បីធ្វើឲ្យកម្តៅបានចុះត្រជាក់មកវិញ។
ខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរធ្វើ ៖
1. ផ្លាស់ទីជនរងគ្រោះ ឬខ្លួនអ្នកទៅកន្លែងដែលត្រជាក់
2. ដោះខោអាវដែលមិនចាំបាច់ចេញ
3. បន្ធូរខោអាវ និងសម្ភារៈជាប់រាងកាយ
4. ឲ្យគេគេង ហើយលើកជើងរបស់គេឲ្យខ្ពស់បន្តិច
5. ឲ្យពួកគេញ៉ាំទឹក ភេសជ្ជៈកីឡា ឬភេសជ្ជៈមានជាតិផ្អែម
6. ធ្វើឲ្យត្រជាក់ស្បែករបស់ពួកវា ដូចជាការបើកម៉ាស៊ីនត្រជាក់ ឬកង្ហារជាដើម
7. រាល់ពីរបីនាទី សូមពិនិត្យមើលការដកដង្ហើម និងជីពចររបស់គេ។
ចូរនៅជាមួយពួកគេ រហូតទាល់តែពួកគេចាប់ផ្តើមមានអាការៈធម្មតាវិញ ដែលវាមិនគួរចំណាយពេលលើសពីកន្លះម៉ោងឡើយ។
ចំណាំ ៖ អ្នកគួរជៀសវាងការធ្វើលំហាត់ប្រាណច្រើនពេក នៅក្នុងអាកាសធាតុក្តៅ ដើម្បីធ្វើឲ្យប្រាកដថា អ្នកមិនទទួលបានគ្រោះថ្នាក់ដោយសារកម្តៅ៕