ចំណុចសំខាន់បំផុត ដែលអ្នកត្រូវចងចាំ គឺ ៖

១. ហៅគ្នីគ្នាឲ្យបានច្រើន ដើម្បីជួយ
២. ត្រូវមានមនុស្សម្នាក់ ទាក់ទងទៅគ្រូពេទ្យ ឬឡានសង្រ្គោះបន្ទាន់
៣. ព្យាយាមយកជនរងគ្រោះ ចេញពីទឹកឲ្យបានឆាប់
៤. ត្រួតពិនិត្យដង្ហើមរងគ្រោះ
៥. បើជនរងគ្រោះ មិនដកដង្ហើម ត្រូវពិនិត្យមើលជីពចរ
៦. បើគ្មានជីពចរ ត្រូវប្រញាប់ធ្វើចលនាបេះដូងភ្លាម។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ដាក់ជនរងគ្រោះ ឲ្យគេងផ្ងារ ៖

• ដាក់កែងបាតដៃម្ខាង ទៅចំកណ្តាលទ្រូងរបស់ជនរងគ្រោះស្របនឹងដោះ (ប៉ុន្តែ សម្រាប់ទារក គឺដាក់ម្រាមពីរនៅលើឆ្អឹងទ្រូង)
• យកដៃម្ខាងទៀតសង្កត់ពីលើដៃនេះចុះក្រោមប្រហែលជា ៥ សង់ទីម៉ែត្រ (ត្រូវប្រយ័ត្ន ៖ មិនត្រូវសង្កត់លើឆ្អឹងជំនីឡើយ) ប៉ុន្តែ សម្រាប់ទារក គឺចុះក្រោមតែ ២,៥ ឬ ៣ សង់ទីម៉ែត្រប៉ុននោះ
• សង្កត់បែបនេះឲ្យបាន ៣០ ដង (ក្នុងអត្រា ១០០ ដងក្នុងមួយនាទី ឬលឿនជាងនេះ)
• ត្រូវឲ្យទ្រូងរបស់ជនរងគ្រោះងើបឡើងលើវិញរាល់ពេលសង្កត់ម្តងៗ
• ពិនិត្យមើលដង្ហើមជនរងគ្រោះ ថាតើគេចាប់ផ្តើមដកដង្ហើមឬនៅ
• បើមិនទាន់មានដង្ហើម អ្នកគួរធ្វើវាម្តងទៀត សារឡើងវិញ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ប្រសិនបើអ្នក បានរៀនចេះច្បាស់ពីវិធីសង្រ្គោះបឋមបានច្រើន អ្នកអាចបើកផ្លូវខ្យល់ របស់ជនរងគ្រោះតាមរយៈ ៖

• ការផ្ងើយចង្ការជនរងគ្រោះឡើងលើ
• បិទច្រមុះជនរងគ្រោះ ឲ្យបានជិតល្អ
• អ្នកត្រូវដកដង្ហើមតាមធម្មតា
• យកមាត់របស់អ្នកគ្របពីលើមាត់ជនរងគ្រោះឲ្យបានជិតដូចគ្នា
• រួចផ្លុំខ្យល់ចេញពីមាត់អ្នកចូលទៅមាត់ជនរងគ្រោះ ដើម្បីបើកសន្ទះខ្យល់ដែលបិទជិត
• ឆ្លៀតដកដង្ហើម ២ វិនាទី ដើម្បីប្រាកដថាទ្រូងជនរងគ្រោះកម្រើក
• ផ្លុំខ្យល់បែបនេះ ២ ដង តាមពីក្រោយ ដោយការសង្កត់ទ្រូង ៣០ ដងទៀត
• ចូរធ្វើដំណើរការនេះឆ្លាស់គ្នានេះ (សង្កត់ ៣០ ដង ផ្លុំខ្យល់ ២ ដង) រហូតដល់អ្នកជំនាញ ឬគ្រូពេទ្យមកដល់ ដើម្បីជួយសង្រ្គោះជនរងគ្រោះបន្ត៕