រដូវក្តៅ ពិតជាអាចផ្តល់គ្រោះថ្នាក់ដល់ស្បែកព្រមទាំងបបូរមាត់មែន។ ប៉ុន្តែ អ្នកមិនគួរណាប្រើលុយជាច្រើន ដើម្បីទទួលបាននូវការព្យាបាលដ៏មានតម្លៃថ្លៃនោះទេ ព្រោះមានវិធីសាស្រ្តងាយៗមួយចំនួនតូច ដែលអាចប៉ះប៉ូវនូវអ្វីដែលជាបញ្ហាអ្នកបាន ជាពិសេស បើសិនជាអ្នកចង់បានបបូរមាត់ដែលមានពណ៌ផ្កាឈូកតែម្តង។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ប្រើសារធាតុជម្រុះកោសិកាចាស់ៗនៅលើបបូរមាត់
វិធីសាស្រ្តដ៏ងាយបំផុត ដើម្បីជម្រុះកោសិកាចាស់ៗនៅលើបបូរមាត់ចោលនោះគឺ ការប្រើច្រាស់ដុសធ្មេញដុសថ្នមៗលើបបូរមាត់ ក្រោយពីដុសធ្មេញរួច។
លាយក្រូចឆ្មារ និងទឹកឃ្មុំ
ដើម្បីបំបាត់ស្នាមជាប់របស់ក្រែមលាបមាត់ ឬបបូរមាត់ដែលខ្មៅ ចូរប្រើល្បាយមួយដែលមានការលាយចូលគ្នាដោយទឹកក្រូចឆ្មារ និងទឹកឃ្មុំ ដើម្បីយកវាទៅម៉ាស្សាលើបបូរមាត់រយៈពេល ១៥ ទៅ ២០ នាទី រួចចាំលាងវាចេញ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ផ្តល់សំណើម
វិធីសាស្រ្តមួយផ្សេងទៀត នៃការព្យាបាលបញ្ហាបបូរមាត់បែកស្រកា គឺការប្រើល្បាយមួយដែលមានការលាយចូលគ្នានៃទឹកឃ្មុំ និងក្រែមទឹកដោះគោ។ ចូរយកល្បាយនេះទៅលាបឲ្យពេញបបូរមាត់ ហើយម៉ាស្សាវាផង។ ចូរទុកចោល ១៥ ទៅ ២០ នាទី ឬរយៈពេលមួយយប់តែម្តង ដើម្បីទទួលបានលទ្ធផលកាន់តែល្អ។
ញ៉ាំអាហារដែលផ្តល់សុខភាព
ការញ៉ាំអាហារដែលផ្តល់សុខភាព មិនត្រឹមតែមានប្រយោជន៍សម្រាប់សុខភាពទូទៅទេ តែក៏ល្អចំពោះបបូរមាត់ផងដែរ។ ការញ៉ាំអាហារស្រស់ៗជាមួយនឹងទឹកផ្លែឈើផ្តល់សុខភាពទៀតនោះ នឹងជួយឲ្យអ្នកមានភាពកាន់តែសិចស៊ី និងស្រស់ស្អាតថែមមួយកម្រិតទៀត៕