ការយល់ដឹងពីការបង្ការ និងដោះស្រាយពេលដែលមានសត្វខាំ ឬចឹក គឺពិតជាចាំបាច់សម្រាប់រយៈពេលនេះ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ខាងក្រោមនេះ គឺជាប្រការដែលអ្នកគួរតែស្វែងយល់ នៅពេលដែលសត្វពស់ខាំ ឬចឹក ៖
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
• រក្សាស្ថានភាពឲ្យនៅធម្មតា និងមិនស្លន់ស្លោរពេក
• រក្សាដៃ ឬជើងដែលត្រូវពស់ចឹង ឬខាំឲ្យនៅស្ងៀមមួយកន្លែង ដើម្បីជៀសវាងជាតិពឹសរីករាលដាលទៅផ្នែកផ្សេងៗទៀតនៃរាងកាយ។
• យកគ្រឿងអលង្ការចេញ មុនពេលដែលវាចាប់ផ្តើមហើម
• រក្សាទីតាំងដែលត្រូវពស់ចឹក ឬខាំឲ្យនៅក្រោមកម្រិតនៃបេះដូង
• សម្អាតមុខរបួស ប៉ុន្តែ មិនត្រូវឲ្យប៉ះទឹកទេ ហើយគ្របវាជាមួយនឹងក្រណាត់ស្ងួតស្អាត
• អបវា ដើម្បីកាត់បន្ថយចលនាលើតំបន់ដែលត្រូវពស់ចឹក ប៉ុន្តែ ត្រូវទុកវាឲ្យរលុងៗដូច្នេះ វាមិនធ្វើឲ្យរំខានដល់លំហូរឈាមរត់
• កុំស្អំទឹកកក
• កុំកាត់ ឬចាក់មុខរបួស ឬព្យាយាមបឺតយកពិសចេញ
• កុំផឹកជាតិកាហ្វេអ៊ីន ឬអាល់កុល
• កុំព្យាយាមចាប់ពស់ដែលបានចឹកអ្នកនោះឲ្យសោះ តែត្រូវព្យាយាមចំណាំពណ៌ និងរូបរាងរបស់វា ដូច្នេះ អ្នកអាចពិពណ៌នាប្រាប់គ្រូពេទ្យបាន ដែលវាអាចនឹងជួយដល់ការព្យាបាល។
ទូរស័ព្ទទៅរថយន្តសង្គ្រោះបន្ទាន់ ឬស្វែងរកការព្យាបាលជាបន្ទាន់ ជាពិសេស ប្រសិនបើតំបន់ដែលពស់ចឹកមានការប្តូរពណ៌ ឬចាប់ផ្តើមហើម ឬមានការឈឺចាប់ខ្លាំង៕