កត្តារស់នៅមួយចំនួនអាចមានឥទ្ធិពលអវិជ្ជមានដល់ការមានកូនរបស់ស្ត្រី។ ឧទាហរណ៍ រួមមាន ការជក់បារី ការផឹកស្រា ការឡើងទម្ងន់ពេក ការធ្វើលំហាត់ប្រាណខ្លាំងក្លាពេក និងការមានជំងឺនៃការញ៉ាំជាដើម។ ស្ត្រេស ក៏អាចប៉ះពាល់ដល់ការមានផ្ទៃពោះផងដែរ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
មិនដូចទៅនឹងស្ត្រីនោះទេ បុរសមួយចំនួនអាចបង្កកំណើតបានរហូតដល់អាយុ ៦០ ឆ្នាំ ទៅ ៧០ ឆ្នាំ។ ប៉ុន្តែ នៅពេលដែលបុរសកាន់តែមានអាយុច្រើន ពួកគេអាចចាប់ផ្តើមមានបញ្ហាជាមួយនឹងរូបរាង និងចលនានៃមេជីវិតឈ្មោលរបស់ពួកគេ។ ពួកគេក៏អាចមានហានិភ័យខ្ពស់នៃការខូចហ្សែនរបស់មេជីវិតឈ្មោលរបស់ពួកគេផងដែរ។ ពួកគេអាចមិនផលិតមេជីវិតឈ្មោល ឬមានមេជីវិតឈ្មោលតិចពេក។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ម្រើសនៃការរស់នៅក៏អាចប៉ះពាល់ដល់ចំនួន និងគុណភាពនៃមេជីវិតឈ្មោល។ ស្រា និងថ្នាំ អាចបន្ថយគុណភាព របស់មេជីវិតឈ្មោលបណ្តោះអាសន្ន។ ហើយអ្នកស្រាវជ្រាវ កំពុងមើលថាតើភាពពុលនៃបរិស្ថាន ដូចជាថ្នាំសម្លាប់សត្វល្អិតជាដើមអាចនាំឱ្យប៉ះពាល់ដល់ការចង់បានកូន ឬយ៉ាងណា។
បុរសក៏អាចមានបញ្ហាសុខភាព ដែលប៉ះពាល់ដល់មុខងារនៃការរួមភេទ និងការចង់បានកូនផងដែរ។ ទាំងនេះអាចរួមមានការឆ្លងជំងឺកាមរោគ ជំងឺទឹកនោមផ្អែម ការវះកាត់លើក្រពេញប្រូស្តាត ឬគ្រោះថ្នាក់ធ្ងន់ធ្ងរ លើពងស្វាសជាដើម៕