ជាការពិតមិនអាចចៀសវាងបាន ក្រោយពេលដឹងថាខ្លួនឯងមានផ្ទៃពោះ ស្រ្តីមួយចំនួនប្រហែលជាមានការខ្លាចរអារនូវរឿងរ៉ាវជាច្រើន ដែលនឹងអាចកើតឡើងមកលើរូបនាង។ យ៉ាងណាមិញ ច្បាស់ណាស់ វានឹងមានការផ្លាស់ប្តូរជាច្រើន អំឡុងពេលអ្នកមានផ្ទៃពោះ រួមទាំងកត្តាចិត្តសាស្រ្ត និងរូបរាងកាយទាំងមូល។
ក្រុមគ្រូពេទ្យអាមេរិចបានណែនាំអំពីការផ្លាស់ប្តូរមួយចំនួន ដែលនឹងអាចកើតមានឡើង ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• មានអារម្មណ៍ថា អស់កម្លាំង ល្ហិតល្ហៃ ហេវហត់
• ចង្អោរ និងរកក្អួតញឹកញាប់ ជាពិសេស នៅដំណាក់កាលត្រីមាសដំបូង
• មានអារម្មណ៍មមើមមាយ
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• នោមញឹកជាងធម្មតា
• រាងកាយផ្លាស់ប្តូរ ដូចជា ឡើងទម្ងន់ ឈឺក្រហាយក្នុងក្រពះ ទល់មកលាក ដោះឡើងធំ ហើយស្បែកប្រែពណ៌ជាស្រអាប់
• ផ្លាស់ប្តូរក្នុងអារម្មណ៍ ម្តងសប្បាយម្តងទុក្ខសោក ពិបាកផ្ចង់អារម្មណ៍ ឆេវឆាវ ហើយឆាប់ខឹង
• អ្នកនឹងមានរដូវទេ អំឡុងពេលមានផ្ទៃពោះ ដូច្នេះ ប្រសិនបើមានហូរឈាម ទោះបីតិចតួចប៉ុណ្ណាក៏ដោយ អ្នកត្រូវទៅជួបគ្រូពេទ្យភ្លាម៕