ការមិនរំលាយអាហារ គឺមិនមែនជាជំងឺនោះទេ ប៉ុន្តែ ជាជារោគសញ្ញាមួយចំនួនដែលអ្នកធ្លាប់មាន រួមមានការឈឺពោះ និងមានអារម្មណ៍ថាឆាប់ឆ្អែតបន្ទាប់ពីអ្នកចាប់ផ្តើមបរិភោគ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បើទោះបីជាយ៉ាងណា ការមិនរំលាយអាហារ គឺជារឿងដែលកើតមានជាញឹកញាប់ហើយរបៀបដែលអ្នកធ្លាប់មានការមិនរំលាយអាហារអាចនឹងខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រោគសញ្ញានៃការមិនរំលាយអាហារអាចកើតមានម្តងម្កាល ឬកើតមានជាញឹកញាប់ជារៀងរាល់ថ្ងៃ។ ការមិនរំលាយអាហារអាចជារោគសញ្ញានៃជំងឺប្រព័ន្ធរំលាយអាហារផ្សេងទៀត។
ការមិនរំលាយអាហារ ដែលមិនត្រូវបានបង្កឡើងដោយជំងឺណាមួយអាចត្រូវបានដោះស្រាយបានជាមួយនឹងការផ្លាស់ប្តូររបៀបរស់នៅ និងការប្រើប្រាស់ថ្នាំមួយចំនួន។
ការមិនអាចរំលាយអាហារកម្រិតស្រាលៗអាចជួយបានដោយការប្តូររបៀបរស់នៅដែលមានដូចខាងក្រោមនេះ ៖
• សូមបរិភោគអាហារតិចៗ ហើយទំពារឲ្យម៉ត់ល្អ
• ជៀសវាងអាហារមួយចំនួន ដែលមានខ្លាញ់ ហឺរ អាហារកែច្នៃ ភេសជ្ជៈមានជាតិហ្គាស ជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង
• រក្សាទម្ងន់ឲ្យបានល្អ
• ហាត់ប្រាណបានទៀងទាត់
• គ្រប់គ្រងភាពតានតឹង
• ប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា៕