អ្នកមិនចាំបាច់ត្រូវតែញ៉ាំអាហារពិសេស ឬខុសៗគ្នាទេ នៅពេលអ្នកបំបៅកូនដោយទឹកដោះម្តាយ។

គ្រាន់តែធ្វើឲ្យអស់ពីសមត្ថភាពរបស់អ្នក ដើម្បីធ្វើតាមរបបអាហារមានតុល្យភាព ដែលជាការរួមបញ្ចូលគ្នានៃអាហារដែលមានសុខភាពល្អមួយ។ របបអាហារមានតុល្យភាពរួមមាន ៖

1. នំប៉័ង ដំឡូង ដំឡូងបារាំង និងអង្ករ ហើយអ្នកអាចជ្រើសរើសអាហារបំប៉នបន្ថែម ជាពិសេសអាហារមានជាតិសរសៃ
2. ផលិតផលទឹកដោះគោមួយចំនួនដូចជា ទឹកដោះគោជូរ ឬទឹកដោះគោស្រស់
3. ប្រូតេអ៊ីនមួយចំនួនដូចជាសាច់គ្មានខ្លាញ់ ត្រី ស៊ុត ឬសណ្តែក
4. ផ្លែឈើ និងបន្លែគ្រប់មុខ។

នៅពេលដែលអ្នកមានកូន ពេលខ្លះ ការញ៉ាំ គឺជារឿងចុងក្រោយនៅក្នុងគំនិតរបស់អ្នក ឬអ្នកគ្រាន់តែភ្លេចបរិភោគ។ ប៉ុន្តែ អ្នកត្រូវការរក្សាកម្រិតថាមពលរបស់អ្នកនៅពេលអ្នកក្លាយជាម្តាយថ្មី។

អ្នកក៏អាចជ្រើសរើសយកអាហារងាយស្រួល ហើយចាប់យកអាហារបំប៉ន និងអាហារសម្រន់ដូចជា ៖

1. សាំងវិច ជាមួយនឹងសាឡាត់
2. ការ៉ុត ត្រសក់ ឬនំប៉័ងទរទេដែលញ៉ាំលាយបន្លែ
3. ផ្លែឈើស្រស់ ឬស្ងួត
4. ស៊ុប ជាមួយនំប៉័ង
5. ស៊ុត ឬសណ្តែកនៅលើនំបុ័ងអាំង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង