យោងតាមអាជ្ញាធរសុខាភិបាលបានឱ្យដឹងថា ចំនួននៃករណីឆ្លងវីរុសនេះបានកើនឡើងដល់ជិត ៨ ពាន់នាក់ ដែលប្រហាក់ប្រហែលទៅនឹងចំនួននៃការឆ្លងមេរោគសរុបនៅទូទាំងពិភពលោកកាលពីការផ្ទុះជំងឺ Sars នៅឆ្នាំ ២០០២-០៣។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតនេះបានបន្តកើនឡើងយ៉ាងខ្លាំងរហូតដល់ ១៧០ នាក់នៅក្នុងប្រទេសចិន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វីរុសនេះត្រូវបានគេជឿថាមានដើមកំណើតកាលពីខែមុននៅក្នុងទីផ្សារមួយដែលលក់សត្វព្រៃនៅវូហានដែលជារដ្ឋធានីនៃខេត្តហ៊ូប៉ីនៅភាគកណ្តាលប្រទេសចិន។
ករណីឆ្លងបានផ្លាស់ប្តូររួចទៅហើយ គឺហួសព្រំដែនចិនដីគោកទៅហុងកុង ម៉ាកាវ តៃវ៉ាន់ អាមេរិក ជប៉ុន កូរ៉េខាងត្បូង និងប្រទេសជាច្រើនទៀតចាប់តាំងពីរដ្ឋាភិបាលចិនបានរាយការណ៍ពីវីរុសនេះកាលពីចុងខែធ្នូ៕